Monday, June 29, 2020

ភ្នំ​ខ្ពស់​ជាង​គេ​ចំនួន​10​ក្នុង​ពិភព​លោក​

ភ្នំ​ខ្ពស់​ជាង​គេ​ចំនួន​10​ក្នុង​ពិភព​លោក​

១-​ភ្នំ​អេវើ​រ៉េស​
អេវើ​រ៉េស​ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ របស់​ប្រទេស​ចិន​ ។​ អេវើ​រ៉េស​ ជាប់​ចំណាត់​ថ្នាក់​ទី​១​ ក្នុង​ចំណោម​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​ គឺ​មាន​កម្ពស់​ប្រមាណ​៨.៨៤៨​ ម៉ែត្រ។​ រហូត​មក​ទល់​ពេល​នេះ​ មាន​អ្នក​ឡើង​ភ្នំ​អេវើ​រ៉េស​ ដើម្បី​ដោត​ទង់​ជាតិ​ប្រទេស​របស់​ខ្លួន​ជា​ច្រើន​នាក់​មក​ហើយ​ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ជោគ​ជ័យ​ អ្នក​ខ្លះ​ទៀត​ស្លាប់​ដោយ​សារ​ខ្សោះ​កម្លាំង​ និង​មិន​អាច​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​ត្រជាក់​បាន​ ។​
២-​ភ្នំ​ K2
ភ្នំ​ K2 ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប៉ាគី​ស្ថាន​ និង​ចិន​ ។​ ភ្នំ​ K2 ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ពិភព​លោក​ បន្ទាប់​ពី​ភ្នំ​អេវើ​រ៉េស​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.៦១១​ម៉ែត្រ​ ។​
៣-​ភ្នំ​ Kangchenjunga
ភ្នំ​ Kangchenjunga ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប្រទេស​នេប៉ាល់​ និង​ប្រទេស​ឥណ្ឌា​ ។​ ភ្នំ​ Kangchenjunga ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៣​ ក្នុង​ពិភព​លោក​ មាន​កម្ពស់​ប្រមាណ​៨.៥៨៦​ម៉ែត្រ​ ។​
៤-​ភ្នំ​ Lhotse
ភ្នំ​ Lhotse ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Lhotse ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៤​ ក្នុង​ពិភព​លោក​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.៥១៦​ម៉ែត្រ​ ។​
៥​-​ភ្នំ​ Makalu
ភ្នំ​ Makalu ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Makalu ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៥​ មាន​កម្ពស់​ប្រមាណ​៨.៤៦៣​ម៉ែត្រ​ ។​
៦-​ភ្នំ​ Cho Oyu
ភាសា​ចិន​ Cho Oyu ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ល្អ​ដាច់​គេ» ។​ ភ្នំ​ Cho Oyu ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Cho Oyu ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៦​ មាន​កម្ពស់​ប្រមាណ​៨.២០១​ម៉ែត្រ​ ។​
៧-​ភ្នំ​ Dhaulagiri
ភ្នំ​ Dhaulagiri ស្ថិត​នៅ​ប្រទេស​នេប៉ាល់​ ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៧​ មាន​កម្ពស់​ប្រមាណ​៨.១៦៧​ម៉ែត្រ​ ។​
៨-​ភ្នំ​ Manaslu
ភ្នំ​ Manaslu ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ ជាប់​ចំណាត់​ថ្នាក់​ទី​៨​ ក្នុង​ពិភព​លោក​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.១៥៦​ម៉ែត្រ​ ។​
៩-​ភ្នំ​ Nanga Parbat
ភ្នំ​ Nanga Parbat ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ជាប់​ចំណាត់​ថ្នាក់​ទី​៩​ ក្នុង​ពិភព​លោក មាន​កម្ពស់​ប្រមាណ​៨.១២៦​ម៉ែត្រ​ ។​
១០​-​ភ្នំ​ Annapurna
ភ្នំ​ Annapurna ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ មាន​កម្ពស់​៨.០៩១​ម៉ែត្រ​ និង​ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​ ក្នុង​ពិភព​លោក​ ៕​

No comments:

Post a Comment