Tuesday, September 18, 2012

ខេត្តឧត្ដរមានជ័យ

ភូមិវិទ្យា

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សូរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម
ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា)

រដ្ឋបាល

ខេត្តឧត្ដរមានជ័យចែកចេញជា៤ស្រុកនិងក្រុង១គឺ៖
កូដស្រុកឈ្មោះស្រុកជាភាសាខ្មែរឈ្មោះស្រុកជាអក្សរឡាតាំង
២២០១ស្រុកអន្លង់វែងAnlong Veng
២២០២ស្រុកបន្ទាយអំពិលBanteay Ampil
២២០៣ស្រុកចុងកាល់Chong Kal
២២០៤ក្រុងសំរោងSamraong
២២០៥ស្រុកត្រពាំងប្រាសាទTrapeang Prasat

ប្រជាសាស្ត្រ

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។
ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។
តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេចកិច្ចខេត្ត។
ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។
ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។
ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

ពី៖​​​ វីគីភីឌា

Tuesday, March 20, 2012

នំពងត្រី និង នំកូនត្រី




នំកូនត្រី និង នំពងត្រី 

នំពងត្រី ធ្វើ អំពី​ ម្សៅ អង្ករ ដំណើប មាន សណ្តែកបាយ ចំហុយ ដាក់ អំបិល ពូត ជា ដុំស្នូល ពណ៌លឿង ដូច ពងត្រី និង មានទឹកផ្អែម ធ្វើពី ស្ករត្នោត ឬ ស្ករអំពៅ ថែម បន្ទះខ្ញី រោយ ល្ងលីង ។ នៅ តំបន់ ខ្លះ នៃ ប្រទេស ខ្មែរ គេថែម ទឹក ខ្ទិះដូង មុន នឹង បរិភោគ ។ ទាំងអស់ នេះ សុទ្ធតែ ជា ធនធាន របស់ ខ្មែរ ជនជាតិ កំណើត ដើម លើ ទឹកដី ចេនឡា ។

ចំណែក នំម្សៅ ដែល គេ លុញ តូចៗ បណ្តែត ជាមួយ នំពងត្រី តែ គ្មានស្នូល គេ ហៅ ថា នំកូនត្រី។ អ្នកខ្លះ ដែល ចូលចិត្ត លើក​ បញ្ចើច ខ្លួន ថា ជា ជាតិចិន ចូលចិត្ត ហៅ នំកូនត្រី ថា ជា នំអ៊ី វិញ។ ខ្លះ ហៅ នំនេះ ថា បាញ់ចាយនឿក (banh chai nuoc) គឺជា ភាសា វៀតណាម ហៅ នំរបស់ខ្មែរ ( នៅ ពេល វៀតណាម ដណ្តើម យក ប្រទេស ខ្មែរ ក្រោម ចូល ក្រោម អំណាច របស់ខ្លួន បាន ហើយ ក៏ រៀប ចំ រំលាយ អ្វីៗ ដែលជា សម្បត្តិ របស់ខ្មែរ ចោល អោយ អស់ ពី ទឹកដី ខ្មែរក្រោម តួយ៉ាង ដូចជា​ គេ បំភ្លៃ ការរោយ ល្ងលីង លើ​ នំពងត្រី ទៅជា ការរោយ សណ្តែកដី លីង ទៅ លើនំ ជា ជំនួសវិញ ដើម្បី បំបែក អត្តសញ្ញាណ របស់ នំ នេះ អោយ ក្លាយ ទៅ ជា រចនាបថ ប្លែក មួយបែប ផ្សេង ទៀត របស់ ជាតិគេ ) 

មាន ខ្មែរយើង ខ្លះ ចូលចិត្ត បង្អួត បញ្ចេញ ខ្លួន ថា ជាជន ដែល ចេះ ភាសាបរទេស ច្រើន ឬ ចូលចិត្ត អែបអប បរទេស មិនសូវ ចូលចិត្ត ហៅ ឈ្មោះ នំ ជា ភាសាខ្មែរ ដើម កំណើត របស់ខ្លួន ទេ ចេះ តែ នាំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះ ដើមកំណើត របស់ នំ ដែល ជា របស់ ខ្មែរយើង ក៏ត្រូវ រលាយ បាត់បង់ទៅ ដោយ ឯកឯង ជាពិសេស នៅតាម ទីក្រុងធំៗ ដែល បរិបូណ៌ ទៅដោយ មនុស្ស ចំណូលថ្មី និង មនុស្ស ដែល ចូលចិត្ត ត្រង ទទួល វប្បធម៌ បរទេស ជំនួស វប្បធម៌ ឬសគល់ របស់ខ្លួន ។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍

Saturday, March 3, 2012

ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ


កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
  • យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។
  • ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។
  • មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។
  • មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។
  • មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
  • មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។
  • មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។
  • មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។


ដកស្រង់ពី៖វីគីភីឌា

Friday, March 2, 2012

ចំណាត់ថ្នាក់ក្រុម:ក្រសួងនានានៅកម្ពុជា


ក្រសួង ស្ថាប័ន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទាំង​អស់​៣១៖
  • ទីស្តីការគណៈរដ្ឋមន្ត្រី
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
  • ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • ក្រសួងអប់រំ យុវជន និង កីឡា
  • ក្រសួងបរិស្ថាន
  • ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
  • ក្រសួងសុខាភិបាល
  • ក្រសួងឧស្សហ៍កម្ម រ៉ែ និង ថាមពល
  • ក្រសួងព័ត៌មាន
  • ក្រសួងមហាផ្ទៃ
  • ក្រសួងយុត្តិធម៌
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ក្រសួងការពារជាតិ
  • ក្រសួងទំនាក់ទំនងសភា និង អធិការកិច្ច
  • ក្រសួងផែនការ
  • ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
  • ក្រសួងសាធារណការ និង ដឹកជញ្ជូន
  • ក្រសួងធម្មការ និង កិច្ចការសាសនា
  • ក្រសួងអភិវឌ្ឍន៍ជនបទ
  • ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង យុវនីតិសម្បទា
  • ក្រសួងទេសចរណ៍
  • ក្រសួង​ធនធានទឹក និង ឧតុនិយម
  • ក្រសួងកិច្ចការនារី និង អតីតយុទ្ធជន
  • សាលាក្រុងភ្នំពេញ
  • រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
  • រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
  • អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(អ.អ.ប.គ.ព.)
  • បេសកកម្មអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ

Wednesday, February 22, 2012

ឧទ្យានជាតិនៅកម្ពុជា

ឧទ្យានជាតិ ជាតំបន់ដែលកំនត់ដោយព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើអោយវិទ្យាសាស្ត្រ អប់រំ និងទេសចរណ៍។ ក្រៅពីឧទ្យានជាតិកម្ពុជានៅមានតំបន់អភិរក្សធម្មជាតិផ្សេងៗ ដែលអាចត្រូវបានប្រើប្រាស់ក្នុងគោលដៅផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានតំបន់នោះ។ តំបន់ទាំងនោះចែកចេញជា តំបន់ការពារទេសភាពតំបន់ប្រើប្រាស់ច្រើនយ៉ាង និង ដែនជំរកសត្វព្រៃ
ព្រះរាជាណាចក្រកម្ពុជាគិតមកត្រឹមបច្ចុប្បន្ននេះមានឧទ្យានជាតិទាំងអស់ចំនួន៧កន្លែងគឺ៖


ដកស្រង់ពី វិគីភីឌា

Tuesday, February 21, 2012

ដែនជំរកសត្វព្រៃនៅកម្ពុជា

ដែនជំរកសត្វព្រៃ ជាដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ​ លក្ខណៈរូបសាស្ត្ររបស់បរិស្ថាន​ជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្ស​សំរាប់ភាពស្ថិតស្ថេររបស់វា។ តំបន់នេះមានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃនៅកម្ពុជា។
ដែនជំរកសត្វព្រៃនៅកម្ពុជាមាន១០កន្លែងគឺ៖

ដកស្រង់ពី វិគីភីឌា

Monday, February 20, 2012

តំបន់ការពារទេសភាពនៅកម្ពុជា

តំបន់ការពារទេសភាព ជាតំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិ​និងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សំរាប់ជារមណីយដ្ឋានសំរាប់​សាធារណជនសំរាកលំហែកាយ និង ទេសចរ។ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារទេសភាព៣គឺ៖


ដកស្រង់ពី វិគីភីឌា

Sunday, February 19, 2012

តំបន់ប្រើប្រាស់ច្រើនយ៉ាង

តំបន់ប្រើប្រាស់ច្រើនយ៉ាង ជាតំបន់ដែលផ្ដល់នួវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង ការកំសាន្ដ ដែលតំរូវអោយមានការអភិវឌ្ឍន៍ អភិរក្សធម្មជាតិ ក្នុងគោលដៅចំបងនៃសកម្មភាពសេដ្ឋកិច្ច។ បច្ចុប្បន្នកម្ពុជាមានតំបន់ប្រើប្រាស់ច្រើនយ៉ាង៣កន្លែងគឺ៖

Monday, January 2, 2012

ទសទិស

 តើអ្នកស្គាល់ទសទិសទេ?
ទសទិស គឺជាទិសទាំង១០ដែលមាននៅក្នុងលោកយើងនេះ។

 ទសទិស រួមមាន៖

១. ឧត្តរ = ជើង។

២. ទក្សិណ = ត្បូង។

៣. បូព៌ = កើត។

៤. ឥសាន = ជើងឆៀងកើត។

៥. ពាយ័ព្យ = ជើងឆៀងលិច។

៦. អាគ្នេយ៍ = ត្បូងឆៀងកើត។

៧. និរតី = ត្បូងឆៀងលិច។

៨. ហេដ្ឋិបទិស = ទិសក្រោម។

៩. បស្ចឹម = លិច។
១០. ឧបរមទិស = ទិសលើ។

Sunday, January 1, 2012

ព្រំប្រទល់ប្រទេសកម្ពុជា និង​ខេត្តជាប់ព្រំប្រទល់

ប្រទេសកម្ពុជា




ព្រះរាជាណាចក្រកម្ពុជា ដោយនាមសាមញ្ញ កម្ពុជា (កាំ-ពុ-ជា) ឬ ប្រទេសខ្មែរ ជារាជាធិបតេយ្យមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃ​នៅភាគនិរតី។
  • ខេត្តមានព្រំប្រទល់ជាប់សមុទ្រមាន ៥ គឺ
ខេត្តកោះកុង            ខេត្តព្រះសីហនុ
ខេត្តកំពត                ខេត្តកែប              ពោធិ៍សាត់
  • ខេត្តមានព្រំប្រទល់ជាប់វៀតណាមមាន  ៩ គឺ
ខេត្តកំពត                ខេត្តព្រៃវែង             ខេត្តស្វាយរៀង          កំពង់ចាម
​ខេត្តក្រចេះ              ខេត្តមណ្ឌលគិរី        ខេត្តរតនគិរី             កណ្ដាល
​ តាកែវ
  • ខេត្តមានព្រំប្រទល់ជាប់ឡាវមាន ៣ គឺ
ខេត្តរតនគិរី              ខេត្តស្ទឹងត្រែង          ខេត្តព្រះវិហារ
  • ខេត្តមានព្រំប្រទល់ជាប់ថៃមាន ៦ គឺ
ខេត្តពោធិ៍សាត់        ខេត្តបាត់ដំបង          ខេត្តប៉ៃលិន
ខេត្តឧត្តរមានជ័យ          ខេត្តព្រះវិហារ          ខេត្តបន្ទាយមានជ័យ
  • ខេត្តជាប់បឹងទន្លេសាបមាន ៥ គឺ
ខេត្តកំពង់ឆ្នាំង          ខេត្តកំពង់ធំ             ខេត្តសៀមរាប
ខេត្តពោធិ៍សាត់        បាត់ដំបង
  • ខេត្តទន្លេមេគង្គហូរកាត់មាន ៥ គឺ
ខេត្តព្រៃវែង             ខេត្តកណ្ដាល           ខេត្តកំពង់ចាម
ខេត្តក្រចេះ              ខេត្តស្ទឹងត្រែង​