Tuesday, June 29, 2010

លំហាត់ល្បងប្រាជ្ញា


លំហាត់ទី១៖ មនុស្សពីរនាក់កំពុងលេងអុក។ ជាលទ្ធផលនៃការលេងចំនួន៥ក្តារ អ្នកលេងម្នាក់ៗឈ្នះបាន៣ដង។ តើវាអាចទៅបានដោយរបៀបណា?
លំហាត់ទី២៖ ដុំឥដ្ឋមួយដុំ មានទម្ងន់ស្មើនឹង១គីឡូក្រាមបូកនឹងដុំឥដ្ឋពាក់កណ្តាល។ តើដុំឥដ្ឋមួយមានទម្ងន់ប៉ុន្មាន?
លំហាត់ទី៣៖ ទឹកមួយដបនិងសូកូឡាមួយបន្ទះមានតម្លៃ១១ដុល្លារ។ សូកូឡាមានតម្លៃថ្លៃជាងទឹកចំនួន១០ដុល្លារ។ តើទឹកមានតម្លៃប៉ុន្មាន?
លំហាត់ទី៤៖​ តើអាចទាយបានទេថាតួអក្សរណាដែលបាត់?
លំហាត់ទី៥៖ តើអាវយឺតនេះមានប្រហោងប៉ុន្មាន? បញ្ជាក់មិនមែន២ទេ។
-
-
-
-
-
-
-
-
-
-
-



ចម្លើយ
១. លទ្ធផលដែលអ្នកលេងម្នាក់ៗឈ្នះបាន៣ដងនោះ អាចទៅរួចតែក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះគឺ អ្នកទាំងពីរមិនបានលេងប្រកួតជាមួយគ្នាទេ តែលេងជាមួយអ្នកផ្សេង។
២. ដើម្បីដោះស្រាយលំហាត់នេះ គេត្រូវសន្មតថាដុំឥដ្ឋមួយដុំមានទម្ងន់ X ហើយគេបានសមីការដូចខាងក្រោម៖
х = 1 + 0.5 * х
х — 0.5 * х = 1
0.5 * х = 1
х = 2
ដូចនេះ ដុំឥដ្ឋមួយដុំមានទម្ងន់ ២គីឡូក្រាម។
៣. សន្មតថាទឹកមានតម្លៃ X ដុល្លារ ដូចនេះគេបានសមីការ៖
х + х + 10 = 11
2х = 1
х = 0.5
ដូចនេះ ទឹកមានតម្លៃ 0.5ដុល្លារ។
៤. តួអក្សរនីមួយៗតំណាងឲ្យថ្ងៃនីមួយៗនៃសប្តាហ៍ពីច័ន្ទដល់អាទិត្យ។ ដូចនេះ តួអក្សរដែលបាត់គឺអក្សរ T (Thursday)។
៥. មានចម្លើយពីរដែលត្រឹមត្រូវសម្រាប់លំហាត់នេះ។ ចម្លើយទី១ គឺមានប្រហោងចំនួន៤ ទាំងខាងមុខនិងខាងក្រោយ ព្រោះថាយើងឃើញមានផ្ទៃពណ៌លឿង។ ចម្លើយទី២ គឺមានប្រហោងចំនួន៨ បើរាប់បន្ថែមនូវប្រហោងកអាវ ប្រហោងសម្រាប់ដងខ្លួន និងប្រហោងដៃអាវទាំងពីរ។