ស្រ្តីចំណាស់ម្នាក់ បានតុបតែងខ្លួនស្លៀកពាក់អស់ទាស់ មើលពីក្រោយមិនចាញ់នាងៗ ជាតារាប៉ុន្មាន
ទេ។ នៅក្នុងពិធីសមោសរមួយ ស្រ្តីចំណាស់បានចូលរួមតុជាមួយអ្នកមានមុខមាត់ក្នុងសង្គម ហើយក៏
មានលោកវេជ្ជបណ្ឌិតម្នាក់ផង។
-ស្រ្តីចំណាស់៖ រាត្រីសួស្តី លោកវេជ្ជបណ្ឌិត បែកគ្នាយូរក្រែលហើយ តែលោកមិនចាស់សោះ នៅ
តែស្រស់សង្ហាដដែល
-លោកវេជ្ជបណ្ឌិត៖ សួស្តី អ្នកស្រីក៏មិនអន់ដែរ?
-ស្រ្តីចំណាស់៖ បើអ៊ីចឹង លោកវេជ្ជបណ្ឌិតសាកទាយមើល៏ ខ្ងុំអាយុប្រហែលប៉ុន្មាន?
-លោកវេជ្ជបណ្ឌិត៖ បើមើលតាម កែវភ្នែក រោមភ្នែកប្រហែលអាយុ១៦ឆ្នាំ មើលច្រមុះ បបូរមាត់
ប្រហែល១៨ឆ្នាំ មើលផ្ទៃមុខរលោងស្អាតប្រហែល២០ឆ្នាំ សរុបទាំងអស់ប្រហែល៥៤ឆ្នាំ!!៕
កម្ពុជា/ខ្មែរ Cambodia/Khmer បង្កើតឡើងដើម្បីកំសាន្ត (មានរឿងពិត មានប្រឌិត ដើម្បីកំសាន្ត) មើលច្រើនអានច្រើន មានការវិភាគច្រើន!!!!
Friday, December 2, 2011
Thursday, December 1, 2011
តម្លៃបងធំៗ
មានលោកតាម្នាក់ គាត់កំពុងដើររកទិញសត្វចិញ្ចឹម ដើម្បីកំដរការអផ្សុក ក៏ប្រទះឃើញសត្វសេក ហើយចាប់អារម្មណ៍ចង់ទិញ មកចិញ្ចឹម ដូច្នេះគាត់ក៏ចូលទៅសួរអ្នកលក់៖
លោកតា៖ ក្មួយតើសេកមួយនេះ លក់ថ្លៃប៉ុន្មានដែរ?
អ្នកលក់៖ បាទ! សេកមួយនេះលក់ថ្លៃ ២០០ដុល្លា ។ លោកតា៖ ម៉េចក៏ថ្លៃម្ល៉េះក្មួយ ! អ្នកលក់៖ មិនថ្លៃប៉ុន្មានទេ លោកតា ! ព្រោះអាមួយហ្នឹងវាចេះនិយាយបីភាសាឯណោះ គឺភាសា ខ្មែរ អង់គ្លេស ចិន លោកតា៖ អូ !អឹចឹងទេ ដោយសារឃើញថ្លៃពេក លោកតាក៏មើល ហើយសួរបន្ត លោកតា៖ ចុះអាមួយនេះវិញ ថ្លៃប៉ុន្មានដែរ? អ្នកលក់៖ ៥០០ដុល្លា លោកតា៖ យី!ដល់ទៅ ៥០០ដុល្លា? អាមួយមុនវាចេះបីភាសា ចុះអានេះវាចេះអ្វីខ្លះ បានជាថ្លៃយ៉ាងនេះ? អ្នកលក់៖ បាទ! អាមួយថ្លៃ ៥០០ដុល្លានេះ វាចេះបីភាសាហើយ វាថែមទាំងចេះកុំព្យូទ័រ Word, Excel ទៀតផង ។ លោកតា៖ អូ! ចុះអាមួយខាងចុងគេឯងណោះវិញប៉ុន្មានដែរ? អ្នកលក់៖ ៨០០ ដុល្លា ។ លោកតា៖ ចុះវាចេះអីខ្លះ? បានជាថ្លៃជាងអាពីរមុននោះទៀត អ្នកលក់៖ ខ្ញុំក៏មិនដឹងថា វាចេះអ្វីដែរ ប៉ុន្តែឃើញអាពីរនោះ ហៅវាថា"បងធំ ៗ" |
Subscribe to:
Posts (Atom)