Wednesday, January 19, 2011

ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោក​ ដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទ​បន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌‌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។
ប្រាសាទបន្ទាយ​ស្រី​ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូ​ម៉ែត្រភាគ​ខាង​ជើង​ទី​រួម​ខេត្ត​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧គីឡូម៉ែត្រនិង​មាន​ចំងាយ​៣២គីឡូម៉ែត្រ​ពីប្រាសាទអង្គរវត្តតាមផ្លូវ​ឆ្ពោះទៅ​​ ភ្នំគូលេន ។ តាម​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​អាណា​ចក្រ​ខ្មែរ​បាន​កត់​ត្រា​​ថា ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជកាល​ ព្រះបាទជេន្រ្ទវរ័្មនគឺ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​បន្ទាយ​ស្រី​ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន១៥០០ ដែល​ទេពអប្សរ​ទាំង​អស់​សុទ្ធ​តែ​ខុស​គ្នា ហើយ​លើស​ពីនេះ​សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គទៅទៀតគឺ​ដូច​ជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ​ ស្ពាន់​​ដូច្នេះ​ដែរ ។ បើតាម​មគ្គុទេសក៏វិញ​បញ្ជាក់​ថា ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់ជា​អ្នក​កសាង​ប្រា​សាទ​នេះ​ដែល​តាម​សិលា​ចារឹ​ថា "ឥសូរបុរៈ" ឈ្មោះ​ត្រី​ភុវតមហេស្វរៈប្រែ​ថា "ស្ពាននៃ​ព្រះ​ឥសូ​រជា​ធំត្រៃ​ភព" ប្រែ​ថា "បុរី​ព្រះ​ឥសូរ" មិន​មែន​ឈ្មោះបន្ទាយ​ស្រី​ដូច​យើង​ស្គាល់​ទេ ។ ប្រាសាទ​នេះ​មាន​កំ​ពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ៣​ជាន់មានទីលាន​ក្រាល​ថ្មវែង​ទៅ ​ទិស​ខាង​កើត មាន​គោបុរៈ​ប្រកបដោយ​ក្បាច់​វិចិត្រ នៅ​ចំ​កណ្តាល​ទី​លាន​មាន​រោង​ទង​ខ្វាត់​ខ្វែង​ក្រ​ឡា​ចត្រង្គ​ចេញ​ទៅ​ខាង​​ ជើងមួយ ចេញទៅ​ខាង​ត្បូង​បីសុទ្ធ​សឹង​ប្រ​កប​ដោយ​ក្បាច់​រចនា​ល្អ​វិចិត្រ ។ សព្វ​ថ្ងៃ​នេះ​បាក់​ធ្លាក់​អស់​ហើយសល់​តែ​សរសរ​ច្រូង​ច្រាង​គួរ​អោយ​ស្តាយ ។ ប្រា​សាទ​បន្ទាយ​ស្រី​ជា​ប្រា​សាទ​មួយដែល​មាន​ក្បាច់​រចនា​យ៉ាង​បញ្ចង់​ឆើត​ ឆាយ មាន​សន្ទឹក​ភ្ញីវ​ល្លិវិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក ដែល​មើល​ទៅ​គួរ​អោយ​នឹក​គិត​ឥត​មាន​ក្តី​ង្ស័យ​ថា " ទេវតានិមិ្មត " ។​ សន្លឹក​ក្បាច់​មួយទងៗដែល​វិល​វង់​មូល​ក្រ​ឡង់​អាច​ទាញ​ភ្នែក​គយ​គន់​មើល​ ម្តង​ហើយ​ម្តង​ទៀត​និង​អោយ​ឈ​រ​ទ្រឹង​ភាំង​​ភ្លេច​ខ្លួន​ជញ្ជក់​មាត់​ដោយ​ សេចក្តី​ស្ងើច​ថ្វី​ដៃ​សម្តែង​​អោយ​ឃើញ​ថា សម័យ​កសាង​ប្រា​សាទ​បន្ទាយ​ស្រី​នេះ​ជា​សម័យ​នៃ​ការ​ចេះ​ដឹង​ស្ទាត់​ជំ​នាញ​ របស់​បុព្វ​បុរស់​ខ្មែរ​នា​សម័យ​នោះ ។ ប្រា​សាទបន្ទាយ​ស្រី​កន្លង​មក​ត្រូវ​រង​នូវ​ភាព​មហន្ត​រាយ ដោយ​សារ​តែ​សង្គ្រាម​បាន​ធ្វើ​អោយ​ប្រា​សាទ​បុរាណ​មួយ​នេះ​ខូច​ខាត​ខ្ទេច​ ខ្ទី​អស់​យ៉ាង​ច្រើន ។ របង​កំ​ពែង​ការ​ពារ​ខាង​ក្រៅ​ត្រូវ​បាន​គេ​ធ្វើ​ការ​ជីកគាស់​កាយ​រុក​រក​ វត្ថុ​បុរាណ​កាល​ពី​អំ​ឡុង​ប្រ​ទេស​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ ។ គំ​នរ​ដុំ​ថ្ម​ប្រា​សាទ​ត្រូវ​ទុក​រាយ​​ប៉ាយ​នៅមុខ​ប្រា​សាទ​ ។​ តួ​ប្រា​សាទ​ខាង​ក្នុង​មួយ​ភាគ​ត្រូវ​បាក់​បែក​ស្រុត​ទ្រុឌ​ដែល​មើល​ទៅ​គួ​ អោយ​សង្វេគ ។

ដកស្រង់ពី​ http://km.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%94%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%99%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8

Monday, January 17, 2011

ភ្នំគូលេន

ភ្នំគូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុង និងប្រហែល ២៥គីឡូម៉ែត្រពី​សៀមរាបប្រាសាទបន្ទាយស្រី។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូង​នេះហៅថារលួស។ មានប្រាសាទប្រហែល ២០​ ត្រូវបានរកឃើញនៅលើភ្នំនេះ។
ដកស្រង់ពី​ http://km.wikipedia.org/wiki/%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%82%E1%9E%BC%E1%9E%9B%E1%9F%81%E1%9E%93

Sunday, January 16, 2011

ការប្រកបរបររកស៊ីស្រុកខ្ញុំ

ការប្រកបរបររកស៊ីស្រុកខ្ញុំ

ពេលវេលានេះគឺជាពេលដែលខ្ញុំមានអារម្មណ៍ស្រស់ថ្លានឹងជាពេលដែលខ្ញុំនឹកគិតដល់គ្រូសារ បងប្អូនរបស់ខ្ញុំនឹកផ្ទះនិងនឹកដល់ស្រុករបស់ខ្ញុំគឺនឹកគិតដល់អ្នកស្រុកភូមិនៅទីនោះហើយក៏គិតពីជីវភាព ប្រចាំថ្ងៃរបស់អ្នកនៅស្រុកខ្ញុំហ្នឹងមានអារម្មណ៍ចាប់កាន់ប៉ិចសរសេរនូវអ្វីដែលខ្ញុំបានគិត។សរសេរចេញ ពីអារម្មណ៍នូវពាក្យពេជ្យដែលហាក់ដូចជាផុសចេញពីគំនិតដែលខ្ញុំចង់បរិយាយនូវអ្វីដែលខ្ញុំបានដឹងឮនិង បានជួបប្រទះទាក់ទងទៅនឹងជីវភាពការប្រកបរបរចិញ្ចឹមជីវិតអ្នកនៅទីនោះ។ប៉ុន្តែមុននឹងចាប់ផ្តើមខ្ញុំសូម បង្ហាញអំពីស្រុករបស់ខ្ញុំគឺស្រុកសំរោងដែលឥឡូវប្រែក្លាយទៅជាក្រុងសំរោងវិញ។ក្រុងសំរោងគឺជាក្រុង តែមួយរបស់ខេត្តឧត្តរមានជ័យដែលមានផ្ទៃដីសរុប.៤២៥គីឡូម៉ែតមានប្រជាពលរដ្ឋចំនួន១០.២៩៣ គ្រួសារស្មើនឹង៥១.៣៨២នាក់ក្នុងនោះមានស្រីចំនួន២៤.៧៨៣នាក់ក្រុងសំរោងមានសង្កាត់ចំនួនគឺ សង្កាត់បុស្បូវ,បន្សាយរាក់,សំរោង,កូនក្រៀលនិងសង្កាត់អូស្មាច់ដែលមានភូមិទទួលស្គាល់ពីក្រសួង មហាផ្ទៃចំនួន៤៧ភូមិនិងភូមិមិនទាន់មានប្រកាសចំនួន២៤ភូមិ។ខ្ញុំរស់នៅខេត្តឧត្តរមានជ័យក្រុងសំរោង សង្កាត់សំរោងភូមិសំរោងគិតៗទៅខ្ញុំក៏ជាអ្នកក្រុងដែរតើ!បើតាមស្តាប់ទៅហាក់ដូចជាតំបន់ហ្នឹងមានការ រីកចំរើនណាស់តែតាមពិតទៅមានឯណាខ្ញុំគិតថាប្រជាជនពុំទាន់មានជីវភាពធូធារនៅឡើយទេគឺនៅមាន ភាពខ្សត់ខ្សោយនៅឡើយទេ។ប្រជាពលរដ្ឋនៅទីនោះភាគច្រើនប្រកបរបរកសិកម្ម។ដែលប្រជាជនមួយ ចំនួនមានដីស្រែច្រើនគួសមតែទោះជាយ៉ាងនេះក៏ដោយក៏ប្រជាជនពុំសូវទទួលបានទិន្នផលច្រើនដែរ ព្រោះការធ្វើស្រែគឺពឹងផ្អែកទៅលើទឹកភ្លៀងដែលគេហៅថាធ្វើស្រែប្រវាស់មេឃនោះឯងគឺធ្វើតែរដូវវស្សា ព្រោះគ្មានប្រឡាយទឹកសំរាប់ផ្គត់ផ្គង់គ្មានទំនប់ទប់ទឹកគ្មានអាងទប់ទឹកនោះទេ។និយាយរឿងដីនឹកឃើញ កាលបួនប្រាំឆ្នាំមុនដែលដីឡើងថ្លៃធ្វើអោយអ្នកមានដីសប្បាយរីករាយលក់ដីបានប្រាក់កាសច្រើនគួសម សំរាប់ប្រកបរបរកស៊ីទិញសំភារះឧបករណ៏ប្រើប្រាស់។ចំនែកអ្នកលក់ដូរក៏លក់ដាច់ខ្លាំងណាស់ដែរព្រោះ ប្រជាជនសំបូរប្រាក់កាសសំរាប់ចាយវាយ។ហើយក៏មានមនុស្សម្នារមួយចំនួនមានលុយច្រើនសំរុកទិញដី សំរាប់ទុកលក់បានចំនេញនៅថ្ងៃខាងមុខអ្នកខ្លះចងការធនាគាយកលុយមករកស៊ីដី(សូមកុំច្រឡំមិនមែន ជាសត្វជន្លេនទេ)ខ្លះហៅថារកស៊ីគក់ជេដីដើម្បីចំនេញកម្រៃជើងសារ។ខ្លះគេសមប្រកបតែមួយចំនួនធំ តាមខ្ញុំដឹងមានអញ្ជឹងឯណាគឺពេលដែលទិញដីបានមិនទាន់ទាំងបានលក់ផងស្រាប់តែដីលក់លែងចេញធ្វើ អោយអស់លុយខ្លះចងការគេអត់ទាំងលុយបង់ការប្រាក់ក៏មានដែរ(តើទាំងអស់នេះបណ្ដាលមកពីអ្វី?)។ ត្រឡប់មកអ្នកលក់ដូរវិញឥឡូវនេះក៏លក់មិនសូវដាច់ដូចកាលមុនក៏ពីព្រោះតែប្រជាជននៅទីនោះរកចំនូល បានតិចតួចនិងស្រែស្រូវមិនសូវកើតផងនោះ។មួយចំនួនប្រកបរបកសិកម្មកាប់គាស់ដាំដំនាំបន្លែបន្លុកផ្លែ ឈើហូបផ្លែចិញ្ចឹមសត្វឃើញថារបរនេះគឺបានចំនូលគួសមតែលក្ខណះខ្នាតតូចពុំផ្ដល់តំរូវការប្រចាំថ្ងៃបាន គ្រប់គ្រាន់។ដូច្នោះហើយមួយចំនួនធំត្រូវនាំចូលពីប្រទេសថៃតាមច្រកអូស្មាច់និងច្រកផ្សេងទៀតដូចជានំចំ ណីឧបករណ៏ប្រើប្រាស់បន្លែផ្លែឈើសាច់សត្វត្រី…..។ហើយក៏មានប្រជាជនមួយចំនួនទៀតពេញកំលាំងធ្វើ ការបែជាធ្វើការចំណាកស្រុកទៅរកការងារឆ្លងដែនដែលប្រឈមនឹងគ្រោះថ្នាក់។តែក៏នៅមានមួយចំនួនតូច នៅខាងភូមិឈូកខ្នារមានប្រកបរបរត្បាញក្រម៉ាចិញ្ចឹមនាងដើម្បីយកសរសៃសូត្រសំរាប់ត្បាញហូលផាមួង ក្រមាតែសូមបញ្ជាក់ថាមានតិចតួចតែប៉ុន្នោះ។មួយចំនួនទៀតនោះជាអ្នកធ្វើការមន្រ្តីរាជការតាមស្ថាប័នរដ្ឋ ហើយក៏មានអង្គការមួយចំនួនតូចហើយអ្នកធ្វើការតាមស្ថាប័នទាំងនោះភាគច្រើនជាអ្នកមកពីខេត្តផ្សេងៗពុំ សូវមានអ្នកក្នុងស្រុកផ្ទាល់នោះទេ។ទាំងនេះគឺជាមុខរបរដែលខ្ញុំរៀបរាប់ហើយនូវមានរបរច្រើនទៀតដែលខ្ញុំ មិនបានលើកមកនិយាយអស់ហើយការងារទាំងនោះមានទាំងការងារសុចរិតនិងទុចរិត។តែខ្ញុំសូមលើកយក មកបង្ហាញបន្តិចទៀតទៅលើមុខរបរទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើ។មានអ្នកខ្លះមានរោងម៉ាស៊ីនកិន ស្រូវម៉ាស៊ីនផលិតទឹកកកឡឥដ្ឋរោងម៉ាស៊ីនអាឈើដែលពួកគាត់គឺធូធារ។អ្នកខ្លះរកអុសរកឈើមកដុតធ្វើ ធ្យូងសំរាប់លក់។ហើយក៏មានផងដែរដោយជីវភាពលំបាករករបរបរបាញ់សត្វកាប់ឈើទោះដឹងថាខុសច្បាប់ រកឈើក្រាក់សំរាប់សង់របងរឺសរសរក្រាក់។តែឈ្មួញមួយចំនួនជួញដូររកស៊ីឈើខ្នាតធំកាប់បំផ្លាញគិតតែ ផលប្រយោជន៏របស់ខ្លួនហើយជនទាំងនេះរាជរដ្ឋាភិបាលត្រូវតែលុបបំបាត់អស់។អាស្រ័យដូចបានសរសេរ ខាងលើធ្វើអោយខ្ញុំយល់ថាប្រជាជននៅទីនោះពុំទាន់មានជីវភាពធូធារនូវឡើយហើយមុខរបរទាំងអស់នេះ ទាំងសុចរិតនិងទុច្ចរិតក៏មិនមែនមានតែស្រុកខ្ញុំនោះដែរ៕

Wednesday, January 12, 2011

ភ្នំបូកគោ


ភ្នំបូកគោ​មានចំងាយ ៤២​គីឡូម៉ែត្រពី​ក្រុងកំពត ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​ រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ ... ។ ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃក្រុងកំពត ក្រុងកែប​ ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។


Monday, January 10, 2011

ប្រាសាទអង្គរវត្ត


http://upload.wikimedia.org/wikipedia/commons/d/d4/Button_hide.png

អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប នគរវត្ដជាស្នាដៃដ៏ធំចំបងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំនាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំនែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គ​ ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។














ប្រវត្តិ
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[១]
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក ប្រាង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដីនិងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយានពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាកន្លែងសំរាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសំរាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ ។) ហើយមួយចំនែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំនែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ អង្គរវត្ត។
ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រលាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម  ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ  ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព 
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ  នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង 
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និង​ពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។





























ទីរួមខេត្ត
ស្រុក
ភូមិសាស្រ្ត
តំបន់អង្គរ
ទឹកដីខេត្តសៀមរាប







ឯកសារយោង
  1. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង
ការណែនាំអំពីប្រាសាទនានាក្នុងខេត្តសៀមរាប សំរាប់អ្នកទេសចរណ៍ដែលចង់មកកម្ពុជា
Bottom of Form

ភ្នំឧដុង្គ


ភ្នំឧដុង្គ,ភ្នំព្រះរាជទ្រព្យ រឺ ភ្នំអដ្ឋរស្ស
ភ្នំឧដុង្គ

ភ្នំព្រះរាជទ្រព្យ

ភ្នំអដ្ឋរស្ស



​​​​​ប្រទេស
កម្ពុជា
ខេត្ត
ស្រុក
ឃុំ
ឃុំផ្សារដែក ​និងឃុំភ្នំបាត


ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ​​យ៉ាង​​​វែង​​បី​​ដូច​​ ខែ្ស​​ពួរ​មួយ​ចង្វាយ ។ មាន​ទី​កនែ្លង​បែ្លក​ៗ និង​សម្រាប់​សក្ការ​បូជា មាន​កនែ្លង​សម្រាប់ អង្គុយ​លំហែ​មើល ទេសភាព​​ដ៏​ត្រកាល​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្អូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​នៅ​ភ្នំ​ឧដុង្គ ឬ​អ្នក​ខ្លះ​ហៅថា ភ្នំ​ព្រះរាជទ្រព្យ និង​ខ្លះ​ទៀត​ហៅ​ថា ភ្នំ​ អដ្ឋរស្ស ដែល​ទី​នោះ ហើយ​​ជា​​អតីត​​រាជធានី​​នា​សតវត្សរ៍​ទី ១៧ ។ ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ "ភ្នំ​ព្រះរាជ​ទ្រព្យ" ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា" ភ្នំ​ព្រះរាជ​ទ្រព្យ " ។ បើ​គេ​ធ្វើ​ដំណើរ ឡើង​​លើ​ភ្នំ​តាម​ជណ្តើរ ខាង​ជើង​ដែល​ទើប ធ្វើ​ថ្មី​នោះ​មាន​ចំនួន ៥០៩​កាំ​ដំបូង​នឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ និង​ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ។ ព្រះ​សក្យ​មុនី​ចេតិយ ចាប់​បញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦។
មាតិកា
.ប្រវត្តិ ​នៃ​ក្រុង​ឧដុង្គ
បើ​តាម​ឯកសារ​រឿង​ព្រេង​ខែ្មរ​ភាគ​៥ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខែ្មរ បញ្ជាក់​ថា ទី​ក្រុង​ឧដុង្គ​ចាប់​ក​សាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង​ពុទ្ឋ​សករាជ ២១៦៤ នៃ​គ្រិស្ត​សករាជ ១៦២០ ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា សេ្តច​គង់​នៅ ព្រះ​រាជ​វាំង​ល្វាឯម ទ្រង់​បាន​នាំ សេនា​បតី និង​នា​មឺន​សព្វ​មុខ​មន្រ្តី​ចុះ​ ព្រះ​រាជ​ទី​នាំង​នា​វា​សេ្តច​យាង​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ ក្នុង​ខេត្ត​សំរោងទង ទ្រង់​ប្រថាប់​នៅ ព្រះ​ពន្លា​ជា​យូរ​ថៃ្ង រួច​សេ្តច​យាង ទៅ​ក្រសាល​នៅ​តាដុង​យាយជ័យ ទ្រង់​ក៏​ទត ឃើញ​ទី​ទួល​មួយ​នៅ តំបន់​ស្រះ​កែវ ជា​ទី​​​មាន​​ទេស​ភាព​​ល្អ​​ក៏​​ទ្រង់​ចាប់ ព្រះ​ទ័យ​ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ជា​មួយ​មន្រ្តី មាន​ហោធិបតី​ជា​ដើម​ថា យើង​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទី​នេះ តើ​អស់​អ្នក​ទាំង​ពួង​យល់​ថា​មេ្តច? ឧកញ្ញ៉ា​ហោរាធិបតី​មុំ គន់​​គូរ​​ពិនិត្យ មើល​ទីដី​នោះ​ដោយ ក្បួន​ហោរា​សាស្រ្ត​ហើយ​ក្រាប​បង្គំ​​ទូល​ថា " ទី​នេះ​ជា​ទី​ជយ​ភូមិ​ល្អ​ណាស់​ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឬទ្ឋិ​តេជះ ឈ្នះ​អ​ស់​ស​ត្រូវ​ទាំង ៨​ទិស " ព្រះ​រាជា​​ទ្រង់​​ជ្រាប​​ដូច្នោះ ក៏​ចាត់​ឧក​ញ៉ា​ក្រឡា-ហោម​កែវ ឲ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះរាជវាំង​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥កើត ខែ​ផល្គុណ ឆ្នាំ​វក ទោ​ស័ក​ពុទ្ឋ​-​សករាជ​២១៦៤ គ្រិស្ត​សករាជ​១៦២០ សេ្តច​​បាន​​តាំង​​ព្រះនាម​​ព្រះនគរ (ទីក្រុង)​ថ្មី​នោះ​ថា ព្រះ​បរម​រាជ ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ
.ចេតិយ ​ត្រៃ​ត្រិង្ស
ឡើង​ទៅ ស្ថិត​នៅ​ខាង​ឆេ្វង​ដៃ​កែ្បរ ព្រះ​សក្យ​មុនី​ចេតិយ​ទើប​ធ្វើ​ថ្មី​នោះ គឺ​ឃើញ​មាន​ចេតិយ​ធំៗ​ពីរ នៅ​កែ្បរ​គ្នា ក្នុង​នោះ​ចេតិយ​ខាង ជើង​មាន​ឆ្លាក់​រូប​ដំរី លេច​ក្បាល​ធ្លោ ឡើង​ប៉ុន ដំរី​មែន​ទែន គេ​​ហៅថា "ចេតិយ​សាម​ពាន់" ត្រូវ​បាន​កសាង​ឡើង​តាំង​ពី គ្រិស្ត​សករាជ ១៦២៣ ដោយ​ព្រះ​បាទ​ជ័យ​ជេដ្ឋា ដើម្បី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នៃ ព្រះ​បាទ​ស្រី​សុរិយោពណ៌‌ ជា​ព្រះ​រាជ​បិតា​ចេតិយ​ខាង​ត្បូង ជាប់​​គ្នា​នោះ កសាង​ឡើង​ក្នុង​គ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទ​សមេ្តចព្រះនរោត្តម ដើម្បី​បញ្ចុះ ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​បាទ​សមេ្តច​ព្រះអង្គ ឌួង ជា​ព្រះ​វររាជ​បិតា ចុះ​តាម​​ជណ្តើរ​​ថ្ម​ទៅ​​ត្បូង​​បន្តិច គេ​នឹង​ឃើញ​ចេតិយ​ដ៏​ធំ​មួយ​ទៀត​ដែល​ជា​ចេតិយ​របស់​ព្រះ​ករុណា​​ព្រះ​ ខត្តិយសកោដ្ឋ​ព្រះ​បាទ​សមេ្តច​ព្រះ​ស៊ីសុវត្ថិមុនីវង្ស មាន​ក្បូរ​ក្បាច់​ហាក់​ស្អាត​បាត នៅ​ឡើយ​​ចេតិយ​ធំៗ​ ទាំង​៣ ស្ថិត​លើ​កំពូល ភ្នំ​ឧត្តុង្គ ជ្រុង​ខាង​ជើង ត្រូវ​បាន​គេ​ហៅថា " ចេតិយ​ត្រៃ​ត្រិង្ស ។
.ទីកនែ្លង​​បែ្លក​ៗ​​លើ​​ភ្នំ​​ឧត្តុង្គ
ចុះ​តាម​ជណ្តើរ​ថ្ម​ទៅ​ត្បូង​បាន​បន្តិច មាន​កនែ្លង​មួយ​ដែល អ្នក​ស្រុក​ប្រាប់​ថា​ជា "មាត់​រូង" ប៉ុនែ្ត​ពុំ​ឃើញ​មាន​រូង​ឡើយ កាល​ពី​សម័យ​ដើម គឺ​មាន​រូង​ធំ​មួយ​តែង​ត្រូវ​បាន ព្រះ​សង្ឃ​ធុតង្គ​និមន្ត ចេញ​​ចូល​តាម​រូង​នេះ ដោយ​និយាយ​ថា រូង​នោះ​ចូល​ទៅ​ដល់ ភ្នំ​ប្រសិទ្ឋិ៏​ឯ​ណោះ ។ តែ​ក្រោយ​មក ពុំ​ដឹង​មូលហេតុ​អ្វី​ទេ ក៏​ស្រាប់​តែ​មាន​ការ​បិទ​មាត់​រូង សន្ឋប់​ចោល​រហូត​មក បន្ត​ដំណើរ​​ទៅ​​ត្បូង​​ទៀត​​គេ​​នឹង​​​ឃើញ​​គុហា​ជញ្ជាំង​ថ្ម​បាយ​កៀ្រម​​ មួយ​តូច មាន​តម្កល់​ព្រះពុទ្ឋ​រូប មួយ​អង្គ​ហៅ​ថា "លោក​តា​ដំបង​ដែក" ដែល​អ្នក​ស្រុក​​​នៅ​ទីនោះ​ប្រាប់​ថា គេ​តែង​​ទៅ​​ធ្វើ​​ការ​បន់​ស្រន់​​នៅ​ទី​នោះ​​ព្រោះ​​ល្បី​ថា ពូ​កែ​​ស័ក្តិ​សិទ្ឋិ នៅ​ក្នុង​វិហារ​មាន​ព្រះពុទ្ឋ​រូប​មារ វិជ័យ​មួយ​ដ៏​ធំ​សម្បើម តែ​មក​ដល់​ពេល​នេះ ខូច​បាក់​បែក​អស់ ទៅ​ហើយ ។ ដោយ​សារ​ព្រះពុទ្ឋ​រូប​មាន​កម្ពស់​ដល់​ទៅ ១៨​ហត្ថ​​ទើប​​អ្នក​ស្រុក​​សន្មត​​នាម​​ព្រះ​វិហា​រ​នេះ​ថា "វិហារ​អដ្ឋរស្ស" មាន​ន័យ​សំដៅ​ព្រះពុទ្ឋ​រូប​កម្ពស់ ១៨​ហត្ថ។
ដកស្រង់ពីhttp://km.wikipedia.org/wiki/%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%A7%E1%9E%8A%E1%9E%BB%E1%9E%84%E1%9F%92%E1%9E%82 

Tuesday, January 4, 2011

ចំនោទប្រាជ្ញា

                                               What is a missing letter?​
                                           តើប្រអប់សញ្ញា?ដាក់អក្សរអី?

E C O
B A B
G B N
D B ?