Wednesday, June 1, 2011

លក់ថ្នាំតាមសំបុត្រ

ស្ត្រីម្នាក់ដើរចូលឱសថស្ថានរងមួយកន្លែង សួរទិញ​ថ្នាំដេក​លក់ប្រភេទ​ខ្លាំង​បំផុត ។
ឮសួររក​ប្រភេទ​ខ្លាំងបំផុត បុរស​លក់​ថ្នាំសួរ ៖
-អ្នកស្រីទិញថ្នាំនេះធ្វើអ្វី?
-ខ្ញុំប្រើប្រាស់វាសម្លាប់ប្តីខ្ញុំ ។
-មិនបានទេ ។ ខ្ញុំមិនអាចលក់ជូន​អ្នកស្រី​ដើម្បីសម្លាប់​មនុស្ស​ទេ ។
-ប៉ុន្តែ​ខ្ញុំមាន​សំបុត្រ​ថ្នាំត្រឹមត្រូវ ។
-ឯណាសំបុត្រថ្នាំ?
ស្ត្រីអតិថិជន​លូកកាបូប​យករូបថត​មួយ​សន្លឹក​ហុចឱ្យ​អ្នកលក់​ថ្នាំ គឺរូប​ថត​ប្រុស​ម្នាក់ ស្រីម្នាក់​កំពុង​ឱប​ថើប​គ្នា​យ៉ាង​សប្បាយ ដែល​ប្រុស​ក្នុង​រូបថត​គឺប្តី​របស់ស្ត្រី​អតិថិជន ចំណែក​ស្រី​គឺ​ប្រពន្ធ​របស់​អ្នក​លក់​ថ្នាំ។ ឃើញ​រូបថតភ្លាម​បុរស​លក់ថ្នាំ​ផ្លាស់​ទឹក​មុខ ម្នីម្នា​ងាក​មក​និយាយ ៖
-សុំទោស! អម្បាញ់​មិញខ្ញុំ​មិនដឹង​អ្នកស្រី​មាន​សំបុត្រ​ថ្នាំ​ត្រឹមត្រូវ, នេះ​ថ្នាំខ្លាំង​បំផុត សំរាប់​អ្នកស្រី​យកទៅ​ប្រើតាម​តំរូវការ… បើអត់​ប្រសិទ្ធិភាព​អ្នកស្រីអាច​មកយក​ថែម​ពេល​ណា​ក៏បាន…