Tuesday, December 28, 2010

ឥទ្ធិពល​នៃ​គ្រាប់​ខ្នុរ


ឥទ្ធិពល​នៃ​គ្រាប់​ខ្នុរ


ពូ ​មាលា​ញាំ​គ្រាប់ខ្នុរ​អស់យ៉ាង​ច្រើន​ថ្ងៃនេះ​ចៃដន្យ​អី​គូ​ដណ្តឹង​ ​របស់​គាត់​ម៉ា​ឡា​បាន​មក​ហៅ​គាត់​ទៅ​ផ្ទះ​របស់​នាង​។​ ​នៅ​តាម​ផ្លូវ​ពូ​មាលា​ឈឺ​ផោម​យ៉ាង​ខ្លាំង​តែ​ដោយ​ខ្លាច​ខ្មាស់​ ​គូរ​ដណ្តឹង​ក៌​ប្រឹង​ខាំមាត់​ត្បៀត​គូទ​ទល់​ផោម​បន់​អោយ​តែ​ ​ឆាប់​ដល់​។​មក​ដល់​ផ្ទះ​ម៉ា​ឡា​យក​កន្សែង​រំ​ភ្នែក​ពូ​មាលា​ដោយ​ ​ប្រាប់​ថា​ ​នឹង​ធ្វើ​អោយ​ភ្ញាក់ផ្អើល​។​នាង​បណ្តើ​ពូ​មាលា​មក​ដល់​ផ្ទះបាយ​ ​ស្រាប់តែ​សំលេង​ទូរ​ស័​ព្ឋ​រោ​ទ៌​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ ​ម៉ា​ឡា​និយាយ​ទៅ​កាន់​ពូ​មាលា​«បង​កំ​លួច​មើល​ណា​ចាំ​អូន​ទៅ​ ​ទទួល​ទូរ​ស័​ព្ឋ​តែ​មួយ​ភ្លែត​ទេ​»«អូ​ខេ​បង​សន្យា​!» ពូ ​មាលា​ឆ្លើយ​តប​។​ ​ឆ្លៀត​ឳ​កាស​ម៉ា​ឡា​មិន​នៅ​ក្បែរ​ពូ​មា​លាប​ញ្ជេ​ញ​ផោម​ដែល​ខំ​ខ្ជឹប​ជា​យូ ​មក​ហើយ​មួយ​ទំហឹង​មនុស្ស​ចាស់​អា​ទី​មួយ​«ទូតៗ​ៗ​ៗ​ៗ​ៗ​»ខ្លិ​ន​របស់​វា​ដូច​ពងមាន់​ស្អុយ​២០​ថ្ងៃ​។​ ​អា​ទី​ពី​ ​«ពិតៗ​ៗ​ខ្សុល​ខៗ​ៗ​»ខ្លិ ​ន​របស់​វា​អាច​ធ្វើ​អោយ​រុយ​មួយ​ស្លាប់​បាន​មួយ​រំពេច​។​ ​ពេល​ម៉ា​ឡា​មក​វិញ​ពូ​មាលា​ឈរ​ញញឹម​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​សោះ​។​ ​ម៉ា​ឡា​ស្រាយ​កន្សែង​ចេញ​ហើយ​និយាយ​«ស្វា​គម​ន៌​នឹង​រីករាយ​ថ្ងៃ​នៃ​ការ​ជួបជុំ​គ្រួសារ​»។អាណាគតលោកតាលោកយាយម្តាយឪពុកក្មេក មាមីង​នឹង​បងប្អូន​ផ្ល​ធ​ទាំងឡាយ​អង្គុយ​ជំវិញ​តុ​អាហា​យកដៃ​ខ្ទប់​ច្រមុះ​មើល​មុខ​ផល​!!
ដោយៈ PPSK

ម៉ូតូឌុប​ត្រូវ​ប៉ាន់


នាយ​ចុន​ឈរ​ចាំ​ជិះ​ម៉ូតូ​ឌុប​ពី​ ច្បារអំពៅ ទៅ​អ្នក​លឿង ។ ម៉ូតូ​ឌុប​ច្រើន​គគោក តែ​នាយ​រក​ជិះ​សឹង​មិន​បាន ។ ម៉ូតូ​មួយ​មក​ក្បែរ នាយ​គ្រវី​ក្បាល មួយ​ទៀត​មក​ដល់ នាយ​គ្រវី​ក្បាល
  • ម៉ូតូ​ឌុប ?
  • ម៉ូតូ​អូន​ម៉ាក​អី​ដែរ ?
  • អាស៊ុយ​កូរ៉េ
  • អត់​ជិះ​ទេ​ ទៅ​ចុះ
  • ម៉ូតូ​ឌុប ?
  • ម៉ាក​អី​ដែរ ម៉ូតូ​បង ?
  • អាសង់​កូរ៉េ
  • ទៅ​ចុះ​អត់​ជិះ​ទេ
  • អេ​ក្មួយ, ម៉ូតូ​ឌុប ?
  • ម៉ូតូ​ពូ​ម៉ាក​អី ?
  • ហុងដា ៨៨ ឡើង​មក​យក​ថោក​ទេ
  • មិន​ជិះ​ទេ រក​គេ​ទៀត​ចុះ
  • ម៉ូតូ​ឌុប​ក្មួយ ?
  • ម៉ាក​អី​ដែរ​អ៊ំ ?
  • សាន់យ៉ាន់
  • ខុស​ប៉ាន់​ហើយ អ៊ំ​អញ្ញើញ​ទៅ​ចុះ
  • អេ​អ្នក​កំឡោះ ម៉ូតូ​ឌុប ?
  • ម៉ូតូ​តា​ម៉ាក​អី ?
  • គេ​ហៅ​អាកន្ថោរ​ណា​ចៅ​ប្រុស
  • អាកន្ថោរ ដូច​ចិត្ត​មិន​ខុស រក​អុស​យូរ​ហើយ ទើប​តែ​ជួប​ឈើ​ងាប់ ។ ពី​ច្បារ​អំពៅ ទៅ​អ្នក​លឿង យក​ប៉ុន្មាន ?
  • ១៥.០០០៛ ចៅ​ប្រុស
  • ថ្លៃ​បន្តិច ក៏​ថ្លៃ​ចុះ ឲ្យ​តែ​ស្រួល​បត់​ជើង​តាម​ផ្លូវ ទៅ​ហើយ​ខ្ញុំ

លើឪទៅទៀត


លើឪទៅទៀត
ម៉ោង ១២ អាធ្រាត្រ លោក​អនុប្រធាន​ទី​មួយ​៊នៃ​មន្ទីរពេទ្យ « » ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ក៏​ឆៀង​ចូល​កន្លែង​ប្រចាំការ​របស់​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ មាន​វេជ្ជបណ្ឌិត​ម្នាក់ ប្រញាប់​លើក​កៅអី​អញ្ជើញ​អង្គុយ ។
លោក​ប្រធាន​ទី​មួយ​សួរ ៖
  • យប់​នេះ មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ទេ ?
  • បាទ, អត់​ទេ ស្ងាត់​ល្អ​ណាស់ ។ ប៉ុន្តែ មាន​ដែរ ។
  • ម៉េច​ម្ដង​អត់ ម្ដង​មាន​អ៊‍ីចឹង ?
  • បាទ, គឺ​អ៊‍ីចេះ ។ កាល​ពី​ម៉ោង ១០ ពុំ​ដឹង​យាយ​ប៉ិ​ណា​ទេ សម្ដី​ចេញ​មក​ឈ្លើយ​ទាំង​បាវ ៗ សួរ​កំបុតកំបុយ ។
មន្ទីរពេទ្យ « » មែន​ទេ ? យក​ឡាន​មួយ​គ្រៀង​មក​ផ្ទះ​លេខ ០៤ ផ្លូវ « » ជា​បន្ទាន់ គ្រួសារ​ខ្ញុំ​ចុកពោះ​ខ្លាំអ​ណាស់។ ហ៊ិះ យាយ​ប៉ិ​នោះ ធ្វើ​មើល​តែ​មន្ទីពេទ្យ « » ជាំ​របស់​ខ្លួន ហើយ​ចំណែក​ប្ដី​ខ្លួន ជា​ឪ​របស់​គេ​ឯង​ក្នុង​មន្ទីរពេទ្យ​នេះ​អ៊‍ីចឹង ។ គិត​មើល មន្ទីរពេទ្យ​យើង មាន​រថយន្ត​តែ​បី​គ្រឿង​ប៉ុណ្ណោះ តែ​មួយ​គ្រឿង ជូន​លោក​ប្រធាន​ទៅ​ស្រុក សួរ​សុខទុក្ខ​ម្ដាយ​គាត់ មួយ​គ្រឿង​ទៀត ជូន​លោក​អនុប្រធាន​ទី​ពីរ ចុះ​ស្រាវជ្រាវ​រោគឆ្លង​តាម​មូលដ្ឋាន អត់​ទាន់​ត្រឡប់​មក​វិញ ចំណែក​មួយ​គ្រឿង​ទៀត ជូន​លោក​បង​ទៅ​ច្រៀង​ខារ៉ាអូខេ ។ ហេតុ​នេះ ខ្ញុំ​ឆ្លើយ​ទៅ​យាយប៉ិ​នោះ​វិញ​ថា រថយន្ត​មន្ទីរពេទ្យ « » កំពុង​ជាប់​រវល់ ។ បើ​ប្ដី​អ្នកស្រី​ឈឺ​ធ្ងន់ អ្នកស្រី​ដឹក​គាត់​តាម​រថយន្ត​តាក់ស៊ី​មក ឬ តាម​ស៊ីក្លូ ម៉ូតូឌុប​ក៏​បាន ។ ពួក​ខ្ញុំ​រវល់​ណាស់ អត់​ទំនេរ​ទេ ។ តាម​ដែល​ស្អប់​សម្ដី​ឈ្លើយ​របស់​យាយប៉ិ​នោះ ខ្ញុំ​វិះ​ព្រលះ​វិញ​ឱ្យ​ណាណី​ម្ដង តែ​ទប់​ចិត្ត​បាន ទើប​ឆ្លើយ​អ៊‍ីចឹង​តែ​ម្ដង ឱ្យ​ចប់​រឿង
  • ឈប់​សិន ! អម្បាញ់មិញ លោក​ថា យាយប៉ិ​នោះ​ប្រាប់​ផ្ទះ​លេខ​ប៉ុន្មាន ? នៅ​ផ្លូវ​ណា ?
  • បាទ ផ្ទះ​លេខ ០៤ ផ្លូវ « » …
  • ថា​ម៉េច ? ផ្ទះ​លេខ ០៤ ផ្លូវ « » ? វីវរ​ហើយ ! នេះ​ជា​ផ្ទះ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដឹង​ទេ ? មិន​ត្រឹម​តែ​ឪ​ទេ គឺ​លើ​ឪ​ទៅទៀត ។

Sunday, December 26, 2010

ជ្រើសរើស​ទីប្រឹក្សា


បុរស​ម្នាក់​កំពុង​អង្គុយ​ចាំ​ឆ្លើយ​សម្ភាសន៍​ជ្រើសរើស​ទីប្រឹក្សា​ការងារ​សម្រាប់​ជួយ​ការងារ​លោក​នាយក​ក្រុមហ៊ុន ។
អ្នក​សម្ភាសន៍​សួរ ៖
  • លោក​ដោះស្រាយ​យ៉ាង​ណា ប្រសិន​បើ ឧបមា​ថា លោក​កំពុង​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង ជា​រថយន្ត​ធន់​តូច ដែល​ក្រៅ​ពី​អ្នក​បើក​បរ​ចេញ សល់​កន្លែង​អង្គុយ​បាន​តែ​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ ស្រាប់​តែ​តាម​ផ្លូវ ជួប​មនុស្ស​ដល់​ទៅ​បី​នាក់​សុំ​ដោយសារ​ផង ។ មនុស្ស​ទាំង​បី​នោះ ម្នាក់​គឺ​លោក​នាយក​ក្រុមហ៊ុន ម្នាក់​ជា​តា​ចាស់ និង ម្នាក់​ទៀត ជា​នារី​រូប​ស្អាត ។
  • អត់​ពិបាក​ទេ, ខ្ញុំ​នឹង​ចុះ ហើយ​ហុច​កូន​សោ​ឱ្យ​លោក​នាយក​បើក​រថយន្ត​ដឹក​តា​ចាស់​ទៅ​មុន ។ ចំណែក​ខ្ញុំ សុខចិត្ត​ដើរ​ជា​មួយ​នារី​រូប​ស្អាត​ទៅ​តាម​ក្រោយ ។ 

Friday, December 24, 2010

ចំនោទប្រាជ្ញា

ចង្រិត​ ២០ ថ្លៃ ១$
ចាប ១​ ថ្លៃ ១$
ក្រួច ១​ ថ្លៃ ៥$

តើ យើងទិញយ៉ាងមិចអោយបានសត្វ១០០ ហើយចំនាយអស់១០០$?
បញ្ជាក់៖(យើងត្រូវទិញអោយបានទាំងបីប្រភេទខាងលើ)

Wednesday, December 22, 2010

woman and drinking

ស្ត្រី​សម័យ​ថ្មីចូលចិត្តញុំស្រានិងគ្រឿងស្រវឹងផ្សេងៗជាការកំសាន្ត​ និងបំបាត់ទុក្ខកង្វល់​ជាពិសេស​ស្រ្តីនៅប្រទេសជឿនលឿនលើពិភពលោក
។​ រីឯស្ត្រីខ្មែរយើងវិញ​ក៏ចេះញុំាស្រានិងគ្រឿងស្រវឹងដែរ​ គ្រាន់តែថាគេញុំាបន្តិចបន្តួច​គ្រាន់ចូលចំណោមគេតែប៉ុណ្ណោះ។​


ស្ត្រីមួយចំនួន​ញុំាស្រាសំរាប់ជាឪសថ​ព្យាបាលរោគា​ដែលនេះត្រូវបានគេស្គាល់ថា​ ជាប្រពៃណី​បរុមបូរាណ​តៗគ្នាមក។​
យ៉ាងណាមិញ​ស្ត្រីខ្មែរដែលប្រកបរបរលក់ស្រាបៀរវិញ​ ភាគច្រើនគេញុំាដើម្បីកំដរភ្ញៀវ​ហើយការញាំនោះគឺក្នុងបរិមាណមួយច្រើនគួរសម។​
អ្នកដឹងទេថាការញុំាស្រាអាចប៉ះពាល់ដល់សុខភាព​នារីបានយ៉ាងងាយ​បើសិន​ ជាយើងមិនចេះកំរិតបរិមាណឲ្យបានត្រឹមត្រូវ​ហើយស្ត្រី​ ងាយទទួលរងផលប៉ះពាល់ពីគ្រឿងស្រវឹង​ជាងបុរស។​​

Oddormeanchey

 សួន​ ឧត្តរមានជ័យកាលភ្លៀងលិច
 នៅខាងមុខកងរាជអាវុធហត្ថ
 ភ្លៀងខ្លាំង​ទាល់តែលិចព្រោះប្រព័ន្ធទឹកហូរមិនទាន់
 សប្បាយរីករាយណាស់បានជួបមិត្តនិស្សិតឧត្តរមានជ័យច្រើនអញ្ចឹង
ក្រុមនិស្សិតឧត្តរមានជ័យចែករំលែកបទពិសោធន៏ដល់សិស្សប្អូន(នៅបន្ទាយអំពិល)

Thursday, December 2, 2010

នៅ​មិន​ទាន់​ស្លាប់​

បុរស​អ្នក​មាន​ម្នាក់​មាន​ការ​ត្រូវ​ចេញ​ដំណើរ​ភ្លាម, មុន​ពេល​ធ្វើ​ដំណើរ​​បាន​ហៅ​អ្នក​បម្រើ​​ប្រុស​មក​ប្រាប់ ៖ -ឯង​ត្រូវ​ចាំ​ផ្ទះ​ពេល​អញ​មិន​នៅ, កុំ​ដើរ​​ទៅ​ណា​ឱ្យ​សោះ ។ នែ, មើល​ឱ្យ​ចំណី​មាន់​ក្រៀវ​មួយ​ក្បាល​ដែល​អញទើប​តែ​ទិញ​មក​នោះ​ផង ប្រយ័ត្ន​គេ​លួច ។ រួច​គាត់​ចង្អុល​ដប​ស្រា​ថ្នាំ ៖ -នេះ​ជា​ដប​ថ្នាំ​ពុល ​អញ​ទិញ​សម្រាប់​​បំពុល​កណ្តុរ, ហ៊ាន​តែ​ផឹក​ស្លាប់​ភ្លាម ។ ពេល​ម្ចាស់​ផ្ទះ​ទៅ​ផុត​ បុរស​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត ៖ «ចៅ​ហ្វាយ​ម្នាក់​នេះ​ចិត្ត​អាក្រក់​​ណាស់ យើង​​មក​នៅ​បម្រើ​គាត់​រាប់​ឆ្នាំ តែ​មិន​ដែល​ឱ្យ​ហូប​ចុក​ឆ្ងាញ់​មាត់​ម្តង​ណា​ទេ ។ នេះ​​ជា​ឱកាស​ល្អ​សម្រាប់​​យើង​បាន​ឆ្ងាញ់​មាត់​​ហើយ ។ ហ៊ឹះ, ស្រា​ថ្នាំ​ធុន​ថ្លៃ​បំផុត​ប្រាប់​ថា ​ថ្នាំ​ពុល​​ទៅ​កើត» ។ គិត​ដូច្នេះ​ហើយ​បុរស​អ្នក​​បម្រើ​ក៏​ចាប់​មាន់​ក្រៀវ​ធ្វើ​​ម្ហូប​អង្គុយ​​ក្លែម​ស្រា​ទាល់​តែ​ស្រវឹង​ដេក​នៅ​នឹង​កន្លែង ។ ល្ងាច​​ឡើង​បុរស​អ្នក​មាន​​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​បាត់​​​មាន់​ក្រៀវ ឯ​ដប​ស្រា​ថ្នាំ​ក៏​អស់​​រលីង ខឹង​​ណាស់​ដាស់​អ្នក​បម្រើ​សួរ ។ អ្នក​បម្រើ​ក្រោក​និយាយ​មិង​មាំង ៖ -ម៉េច​ខ្ញុំ​មិន​ទាន់​ស្លាប់? -ស្លាប់​រឿង​អី? -ជម្រាប​លោក​​ម្ចាស់, បន្ទាប់​ពី​លោក​​ម្ចាស់​ទៅ​ផុត​មួយ​សន្ទុះ​ស្រាប់​​តែ​មាន​ឆ្កែ​មួយ​​ក្បាល​ពុំ​ដឹង​មក​ពី​ណា​សង្គ្រប់​​ខាំ​មាន់​ក្រៀវ​ពាំ​យក​ទៅ​បាត់ ។ ​ខ្ញុំ​ភ័យ​​ពេក​ខ្លាច​លោក​​ម្ចាស់​សម្លាប់​ ខ្ញុំក៏​យក​ថ្នាំ​ពុល​ផឹក​ឱ្យ​ស្លាប់ ។ ​ខ្ញុំ​ផឹក​តាំង​ពី​ថ្ងៃ​ត្រង់​​ម៉្លេះ ​តែ​​រហូត​មក​ដល់​ឥឡូវ​នេះ​នៅ​តែ​មិន​ទាន់​ស្លាប់​​ទៀត៕

Wednesday, December 1, 2010

រង្វាន់ធំ

មានបុរស់ម្នាក់បាន ទៅហូបគុយទាវនៅហាងមួយ ពេលកំពុងតែ
បរិភោគគុយទាវជិតអស់ ហើយស្រាប់តែឃើញរុយនៅក្នុងចាន
គុយទាវ ពេលនោះបុរសខឹងខ្លាំងណាស់ ក៏ស្រែកហៅម្ចាស់ហាង:
-បុរស ​:​​  ថៅកែហេតុអី បានជាមានរុយនៅក្នុងចានគុយទាវខ្ញុំយ៉ាង
​​               នេះ!?
-ថៅកែ​ : សូមអបអរសារទរលោក លោកសំណាងណាស់ !!
               ក្នុងឱកាសពិធីបុណ្យអំទូក យើងនេះហាងខ្ញុំមាន
                រង្វាន់សំរាប់លោកណា!  លោកបានឈ្នះរង្វាន់ធំពី
               ហាងខ្ញុំហើយ គឺបានគុយទាវមួយចានទៀត Free !!!
               រុយនេះហើយគឺជាឆ្នោត ណាលោក !!!!!
-បុរស : យី ពិតជាពិសេសមែន !!!

Tuesday, June 29, 2010

លំហាត់ល្បងប្រាជ្ញា


លំហាត់ទី១៖ មនុស្សពីរនាក់កំពុងលេងអុក។ ជាលទ្ធផលនៃការលេងចំនួន៥ក្តារ អ្នកលេងម្នាក់ៗឈ្នះបាន៣ដង។ តើវាអាចទៅបានដោយរបៀបណា?
លំហាត់ទី២៖ ដុំឥដ្ឋមួយដុំ មានទម្ងន់ស្មើនឹង១គីឡូក្រាមបូកនឹងដុំឥដ្ឋពាក់កណ្តាល។ តើដុំឥដ្ឋមួយមានទម្ងន់ប៉ុន្មាន?
លំហាត់ទី៣៖ ទឹកមួយដបនិងសូកូឡាមួយបន្ទះមានតម្លៃ១១ដុល្លារ។ សូកូឡាមានតម្លៃថ្លៃជាងទឹកចំនួន១០ដុល្លារ។ តើទឹកមានតម្លៃប៉ុន្មាន?
លំហាត់ទី៤៖​ តើអាចទាយបានទេថាតួអក្សរណាដែលបាត់?
លំហាត់ទី៥៖ តើអាវយឺតនេះមានប្រហោងប៉ុន្មាន? បញ្ជាក់មិនមែន២ទេ។
-
-
-
-
-
-
-
-
-
-
-



ចម្លើយ
១. លទ្ធផលដែលអ្នកលេងម្នាក់ៗឈ្នះបាន៣ដងនោះ អាចទៅរួចតែក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះគឺ អ្នកទាំងពីរមិនបានលេងប្រកួតជាមួយគ្នាទេ តែលេងជាមួយអ្នកផ្សេង។
២. ដើម្បីដោះស្រាយលំហាត់នេះ គេត្រូវសន្មតថាដុំឥដ្ឋមួយដុំមានទម្ងន់ X ហើយគេបានសមីការដូចខាងក្រោម៖
х = 1 + 0.5 * х
х — 0.5 * х = 1
0.5 * х = 1
х = 2
ដូចនេះ ដុំឥដ្ឋមួយដុំមានទម្ងន់ ២គីឡូក្រាម។
៣. សន្មតថាទឹកមានតម្លៃ X ដុល្លារ ដូចនេះគេបានសមីការ៖
х + х + 10 = 11
2х = 1
х = 0.5
ដូចនេះ ទឹកមានតម្លៃ 0.5ដុល្លារ។
៤. តួអក្សរនីមួយៗតំណាងឲ្យថ្ងៃនីមួយៗនៃសប្តាហ៍ពីច័ន្ទដល់អាទិត្យ។ ដូចនេះ តួអក្សរដែលបាត់គឺអក្សរ T (Thursday)។
៥. មានចម្លើយពីរដែលត្រឹមត្រូវសម្រាប់លំហាត់នេះ។ ចម្លើយទី១ គឺមានប្រហោងចំនួន៤ ទាំងខាងមុខនិងខាងក្រោយ ព្រោះថាយើងឃើញមានផ្ទៃពណ៌លឿង។ ចម្លើយទី២ គឺមានប្រហោងចំនួន៨ បើរាប់បន្ថែមនូវប្រហោងកអាវ ប្រហោងសម្រាប់ដងខ្លួន និងប្រហោងដៃអាវទាំងពីរ។