Thursday, July 2, 2020

ស្ពាន៥ ដែល​​វែង​ជាងគេ​នៅ​កម្ពុជា

ស្ពាន៥ ដែល​​វែង​ជាងគេ​នៅ​កម្ពុជា
  •  ១. ស្ពាន​អ្នក​លឿង (ត្សឹសបាសា) ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្រោម ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្ដាល (ប្រវែង ២២១៥​ម៉ែត្រ)។


ស្ពាន​អ្នក​លឿង
២. ស្ពាន​កោះកុង ឆ្លង​កាត់​ដៃ​សមុទ្រ ដែល​ជា​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ប្រវែង ១៩០០​ម៉ែត្រ)។


ស្ពាន​កោះកុង
៣. ស្ពាន​ស្ទឹងត្រែង ឆ្លង​កាត់​ទន្លេ​មេគង្គ​លើ ខេត្ត​ស្ទឹងត្រែង (ប្រវែង ១៧៣១​ម៉ែត្រ)។
ស្ពាន​ស្ទឹងត្រែង
៤. ស្ពាន​គីហ្សូណា ឆ្លង​កាត់​ទន្លេ​មេគង្គ ខេត្ត​កំពង់ចាម (ប្រវែង ១៥០០​ម៉ែត្រ)។

ស្ពាន​គីហ្សូណា
៥. ស្ពាន​ព្រែក​តាមាក់ ឆ្លង​កាត់​ទន្លេ​មេគង្គ ខេត្ត​កណ្ដាល (ប្រវែង ១០៦០​ម៉ែត្រ)៕


ស្ពាន​ព្រែក​តាមាក់

បឹងទន្លេសាប (Tonlé Sap)

បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
ដៃបឹងទន្លេសាបមានដូចជា÷
  • ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
    • ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
    • ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
    • ស្ទឹងរលួស
    • ស្ទឹងជីក្រែង
    • ស្ទឹងស្ទោង
    • ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
  • ដៃបឹងទន្លេសាបខាងស្ដាំមាន÷
    • ស្ទឹងសិរីសោភ័ណ
    • ស្ទឹងមង្គលបូរី
    • ស្ទឹងសង្កែ
    • ស្ទឹងមោង(ស្ទឹងដូនតី)
    • ស្ទឹងស្វាយដូនកែវ
    • ស្ទឹងពោធិ៍សាត់
    • ស្ទឹងបរិបូណ៌ ។

Tuesday, June 30, 2020

ទន្លេ​វែង​ជាងគេ​ចំនួន​10​ក្នុង​ពិភពលោក

ទន្លេ​វែង​ជាងគេ​ចំនួន​10​ក្នុង​ពិភពលោក


ខ្ញុំ​សូម​បង្ហាញ​ជូន​ទន្លេ​វែង​ជាងគេ​ក្នុង​លោក​ចំនួន​១០យោង​តាម​គេហទំព័រ​បរទេសInfoPlease ៖
១-​ទន្លេ Nile
Nile ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អាហ្វ្រិក​ជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់ទុកជា​ទន្លេ​វែង​ជាងគេ​ក្នុង​លោក ។ ទន្លេ Nile មាន​ប្រវែង​បណ្តោយ​៦.៨៥៣​គីឡូម៉ែត្រ និង​ទទឹង​២,៨ គីឡូម៉ែត្រ ហើយ​វា​គឺជា​ទន្លេ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ប្រភព​ទឹក​របស់​វា​ហូរ​កាត់​ប្រទេស​ចំនួន​១១​ប្រទេស​តង់​សានី អូ​ហ្គ​ង់​ដា ប៊ូ​រុន​ឌី កេ​ន​យ៉ា អេ​ហ្ស៊ី​ប ស៊ូដង់ សូ​ដង់​ខាងត្បូង អេ​ត្យូ​ពី អេ​រី​ត្រេ រ​វ៉ា​ន់​ដា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។
ទន្លេ Nile គឺជា​ប្រភព​ទឹក​បឋម​របស់​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​សូ​ដង់ ។ Nile មាន​ដៃទន្លេ ធំ​ៗ​សំខាន់​ចំនួន​ពីរ គឺ​ដៃទន្លេ​ស និង​ដៃទន្លេ​ខៀវ ។
២-​ទន្លេ Amazon
ទន្លេ Amazon គឺជា​ទន្លេធំ​ជាងគេ​នៅ​ទ្វីបអាមេរិក​ខាងត្បូង ។ Amazon មាន​ប្រវែង​បណ្តោយ​៦.៤០០​គីឡូម៉ែត្រ​ជា​ទន្លេ​វែង​ជាងគេ​លំដាប់​ទី​២ ក្នុង​លោក​បន្ទាប់​ពី​ទន្លេ​Nile ។
ទន្លេ Amazon ហូរ​កាត់​ប្រទេស​ប្រ​ស៊ី​ល កូ​ឡុំ​ប៊ី ប៉េ​រូ និង​ប្រទេស​អេក្វាទ័រ ហើយ​វា​តំណាង​ឱ្យ​ប្រភព​ទឹក​ប្រមាណ​ជា ២០% ទៅ​កាន់​មហាសមុទ្រ ។
៣-​ទន្លេ Mississippi
Mississippi គឺជា​ទន្លេ​នៃ​ប្រព័ន្ធ​បង្ហូរ​ទឹកធំ​ជាងគេ​ក្នុង​ទ្វីបអាមេរិក​ខាងជើង វា​ហូរ​កាត់​រដ្ឋ​ចំនួន​១០ របស់​សហរដ្ឋអាមេរិក​គឺ​រដ្ឋ Minnesota, Wisconsin, Iowa, Illinois, Missouri, Kentucky, Tennessee, Arkansas, Mississippi និង​រដ្ឋ Louisiana ។
ទន្លេ Amazon មាន​ប្រវែង​បណ្តោយ​៣.៧៣៤​គីឡូម៉ែត្រ ។
៤-​ទន្លេ Yangtze
ទន្លេ Yangtze ដែល​អ្នកស្រុក​ចិន​តែងតែ​ហៅ​ថា «​ទន្លេ Cháng Jiāng» គឺជា​ទន្លេ​វែង​ជាងគេ​នៅ​អាស៊ី ហូរ​កាត់​១​ភាគ​៥​នៃ​ផ្ទៃដី​របស់​ប្រទេស​ចិន ។ អាង​ទន្លេ​នេះ​គឺជា​ទីជម្រក​១​ភាគ​៣​នៃ​ប្រជាជន​របស់​ប្រទេស ។
ទន្លេ Yangtze មាន​ប្រវែង​បណ្តោយ ៦៣០០​គីឡូម៉ែត្រ បាន​ដើ​តួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។
៥-​ទន្លេ Ob
Ob គឺជា​ទន្លេ​សំខាន់​ក្នុង​តំបន់​ស៊ី​បេ​រី​យ៉ា​ប្រទេស​រុ​ស្ស៊ី និង​ជា​ទន្លេ​វែង​ជាងគេ​ទី ៧​ក្នុង​លោក ។ វា​មាន​ប្រវែង​បណ្តោយ​៣៦៥០​គីឡូម៉ែត្រ និង​តំបន់​អាង​ស្តុក​ទឹក​ទំហំ​២.៩៧២ លាន​គីឡូ​ម៉ែត្រការ៉េ ។
ទន្លេ Ob Altai Krai, Novosibirsk Oblast, Tomsk Oblast, Khanty–Mansi Autonomous Okrug និង​តំបន់ Yamalia ។
៦-​ទន្លេ​លឿង
ទន្លេ​លឿង ឬ​ទន្លេ Huang ho គឺជា​ទន្លេធំ​ជាងគេ​ទី​៣ នៅ​អាស៊ី​បន្ទាប់​ពី​ទន្លេ​យ៉ង់​សេ និង​ទន្លេ Yenisei រុ​ស្ស៊ី ។ ទន្លេ​លឿង​ជា​ទន្លេ​វែង​ជាងគេ​ទី ៦​ក្នុង​លោក​ដែល​មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជា​៥.៤៦៤​គីឡូម៉ែត្រ ។
ទន្លេ​លឿង​បាន​ហូរ​កាត់​ខេត្ត Qinghai, Sichuan, Gansu, Ningxia, Inner Mongolia, Shaanxi, Shanxi, Henan និង​ខេត្ត Shandong​។
៧-​ទន្លេ Yenisei
ទន្លេ Yenisei គឺជា​ប្រព័ន្ធ​ទន្លេធំ​ជាងគេ​ហូរ​កាត់​ទៅ​កាន់​មហាសមុទ្រ​អាក់​ទិ​ក ។ វា​មាន​ប្រវែង​៣.៤៨៧​គីឡូម៉ែត្រ និង​មាន​ជម្រៅ​អប្បរ​មា​២៤​ម៉ែត្រ ។ ជម្រៅ​គិត​ជា​មធ្យម ១៤ ម៉ែត្រ ។
ទន្លេ Yenisei ហូរ​កាត់​ប្រទេស​ម៉ុង​ហ្គោ​លី និង​ប្រទេស​រុ​ស្ស៊ី ព្រមទាំង​តំបន់​មួយ​ចំនួន ទៀត​ដូច​ជា​តំបន់ Tyva, Krasnoyarsk Krai, Khakassia, Irkutsk Oblast, Buryatia និង​តំបន់ Zabaykalsky Krai ។
៨-​ទន្លេ Parana
ទន្លេ Parana គឺជា​ទន្លេ​ស្ថិត​នៅ​នៅ​អា​មេ​រិ​ក​ខាងត្បូង​ដោយ​ហូរ​កាត់​ប្រទេស​ប្រេ​ស៊ី​ល​, ប៉ា​រ៉ា​ហ្កា​យ និង​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ វា​មាន​ប្រវែង ៤៨៨០​គីឡូម៉ែត្រ ។
៩-​ទន្លេ Irtish
ទន្លេ Irtish គឺជា​ទន្លេ​ក្នុង​ប្រទេស​រុ​ស្ស៊ី ចិន និង​ប្រទេស​កា​ហ្ស៊ា​ក់​ស្ថាន ។ វា​គឺជា​ដៃទន្លេ​ធំ​របស់​ទន្លេ Ob ។ តំបន់​ក្បាលទឹក​របស់​ទន្លេ Irtish មាន​ប្រភព​ពី​ភ្នំ​អាល់​តា​យ លើ​ព្រំដែន​ប្រទេស​ចិន និង​ប្រទេស​ម៉ុង​ហ្គោ​លី ។ វា​មាន​ប្រវែង ៤.២៤៨ គីឡូម៉ែត្រ ។
១០-​ទន្លេ Congo
ទន្លេ Congo ឬ​ទន្លេ Zaire River ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក​ដែល​មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជា​៤.៧០០​គីឡូម៉ែត្រ ៕

Monday, June 29, 2020

ភ្នំ​ខ្ពស់​ជាង​គេ​ចំនួន​10​ក្នុង​ពិភព​លោក​

ភ្នំ​ខ្ពស់​ជាង​គេ​ចំនួន​10​ក្នុង​ពិភព​លោក​

១-​ភ្នំ​អេវើ​រ៉េស​
អេវើ​រ៉េស​ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ របស់​ប្រទេស​ចិន​ ។​ អេវើ​រ៉េស​ ជាប់​ចំណាត់​ថ្នាក់​ទី​១​ ក្នុង​ចំណោម​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​ គឺ​មាន​កម្ពស់​ប្រមាណ​៨.៨៤៨​ ម៉ែត្រ។​ រហូត​មក​ទល់​ពេល​នេះ​ មាន​អ្នក​ឡើង​ភ្នំ​អេវើ​រ៉េស​ ដើម្បី​ដោត​ទង់​ជាតិ​ប្រទេស​របស់​ខ្លួន​ជា​ច្រើន​នាក់​មក​ហើយ​ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ជោគ​ជ័យ​ អ្នក​ខ្លះ​ទៀត​ស្លាប់​ដោយ​សារ​ខ្សោះ​កម្លាំង​ និង​មិន​អាច​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​ត្រជាក់​បាន​ ។​
២-​ភ្នំ​ K2
ភ្នំ​ K2 ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប៉ាគី​ស្ថាន​ និង​ចិន​ ។​ ភ្នំ​ K2 ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ពិភព​លោក​ បន្ទាប់​ពី​ភ្នំ​អេវើ​រ៉េស​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.៦១១​ម៉ែត្រ​ ។​
៣-​ភ្នំ​ Kangchenjunga
ភ្នំ​ Kangchenjunga ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប្រទេស​នេប៉ាល់​ និង​ប្រទេស​ឥណ្ឌា​ ។​ ភ្នំ​ Kangchenjunga ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៣​ ក្នុង​ពិភព​លោក​ មាន​កម្ពស់​ប្រមាណ​៨.៥៨៦​ម៉ែត្រ​ ។​
៤-​ភ្នំ​ Lhotse
ភ្នំ​ Lhotse ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Lhotse ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៤​ ក្នុង​ពិភព​លោក​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.៥១៦​ម៉ែត្រ​ ។​
៥​-​ភ្នំ​ Makalu
ភ្នំ​ Makalu ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Makalu ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៥​ មាន​កម្ពស់​ប្រមាណ​៨.៤៦៣​ម៉ែត្រ​ ។​
៦-​ភ្នំ​ Cho Oyu
ភាសា​ចិន​ Cho Oyu ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ល្អ​ដាច់​គេ» ។​ ភ្នំ​ Cho Oyu ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​ប្រទេស​ចំនួន​២​ គឺ​ប្រទេស​នេប៉ាល់​ និង​តំបន់​ទីបេ​ ប្រទេស​ចិន​ ។​ Cho Oyu ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៦​ មាន​កម្ពស់​ប្រមាណ​៨.២០១​ម៉ែត្រ​ ។​
៧-​ភ្នំ​ Dhaulagiri
ភ្នំ​ Dhaulagiri ស្ថិត​នៅ​ប្រទេស​នេប៉ាល់​ ជា​ភ្នំ​ជាប់​ចំណាត់​ថ្នាក់​ទី​៧​ មាន​កម្ពស់​ប្រមាណ​៨.១៦៧​ម៉ែត្រ​ ។​
៨-​ភ្នំ​ Manaslu
ភ្នំ​ Manaslu ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ ជាប់​ចំណាត់​ថ្នាក់​ទី​៨​ ក្នុង​ពិភព​លោក​ ដោយ​មាន​កម្ពស់​ប្រមាណ​៨.១៥៦​ម៉ែត្រ​ ។​
៩-​ភ្នំ​ Nanga Parbat
ភ្នំ​ Nanga Parbat ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ជាប់​ចំណាត់​ថ្នាក់​ទី​៩​ ក្នុង​ពិភព​លោក មាន​កម្ពស់​ប្រមាណ​៨.១២៦​ម៉ែត្រ​ ។​
១០​-​ភ្នំ​ Annapurna
ភ្នំ​ Annapurna ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ មាន​កម្ពស់​៨.០៩១​ម៉ែត្រ​ និង​ជា​ភ្នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​ ក្នុង​ពិភព​លោក​ ៕​

Friday, June 19, 2020

វិធីសាស្រ្តចែចង់មនុស្សស្រី (ញ៉ែស្រី)

វិធីសាស្រ្តចែចង់មនុស្សស្រី


​​យើង​មាន​សិល្ប៍​វិធី៦​យ៉ាង​ ក្នុងការ​​ចែចង់​មនុស្ស​ស្រី​ មក​ផ្ញើ​បុរសៗ​​ដែល​កំពុង​កណ្តោច​កណ្តែង ហើយ​​ត្រូវ​ការ​អ្នក​យល់​ចិត្ត​មក​នែបនិត្យ​ក្បែរ​កាយ។ នាំ​គ្នា​មក​មើល​មើល៍​ថា តើ​មានវិធី​ណា​ខ្លះ​​ដែល​ធ្វើ​ឲ្យ​ក្រមុំ​ៗ​ដែល​​អ្នក​គួច​ចិត្ត​ប៉ង​ប្រាថ្នា បែរ​ភក្ត្រា​មក​មើល​អ្នក​ខ្លះ? 

១.កុំ​រាប់​អាន​នាង​ដូច​មិត្ត​ភក្តិ៖ នាង​អាច​នឹង​យល់​ច្រឡំ​គិត​ថា​លោក​​​ត្រឹម​ជា​មិត្ត ឬ​បើ​មិន​ដូច្នោះ​ក៏​គ្រាន់​តែ​ជាសៅ​គ្រី​របស់​នាង​ប៉ុណ្ណោះ​។ បើ​លោក​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​​ធ្វើ​អ្វីៗគ្រប់​យ៉ាង​​ដើម្បី​នាង​មុន​នឹងសេចក្តី​ស្នេហា​​កកើត​ឡើង នាង​អាច​នឹងគិត​ថា​លោក​ប្រៀប​ដូច​ជា​មិត្តល្អ​​​ម្នាក់​ប៉ុណ្ណោះ កាន់​តែ​យូរ​ថ្ងៃ​ទៅ​ទំនាក់​ទំនង​នឹង​កាន់​តែ​រីក​ដុះ​ដាលតែ​ក៏​ដុះ​ដាល​តែ​ក្នុង​ន័យ​មិត្តភាព មិនឃើញ​​ប្រែ​ក្លាយ​ជា​សេចក្តី​ស្នេហា​ម្តង​ណា​​សោះទោះ​ជា​ល្អ​មិន​ល្អ​ក៏​ត្រូវ​អ្នក​ដទៃ​ឆក់​យក​ទៅ​បាត់​ទៀត។ ដូច្នេះ​បើ​គិត​ចង់​ទាក់​ទង​​​នាង​ជា​សង្សារ ក៏​ត្រូវ​តែ​សេព​គប់​នាង​ ជារបៀប​សង្សារ​តាំង​ពី​ចាប់​ផ្តើម​ដំបូង​តែ​ម្តង​ទៅ។

២.បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​​នាង​ខ្លះ​​​៖ នារី​ភេទ​ចូល​ចិត្ត​រឿង​​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់
បើ​ទោះ​ជា​នាង​មាត់​រឹង​យ៉ាងណា​ក៏​ដោយ​ ជឿ​ចុះ​ថា​នាង​ចូលចិត្តការ​​ពញ្ញាក់​អារម្មណ៍​និងភាព​​​អាថ៌​កំបាំង​ ច្រើន​ជាង​ការ​ស្គាល់​លោក​​​អស់​ពី​ពោះ​ពី​ពុង ព្រោះ​បើ​នាង​បាន​ស្គាល់​លោក​ច្បាស់​ហើយ​ វា​ក៏​ប្រៀប​ដូច​ជា​គ្មាន​អ្វី​ដែល​គួរ​​ចាប់​អារម្មណ៍​​​និង​ចង់​ដឹង​ទៀតទេ។ ចូរ​ប្រាប់​ព័ត៌មាន​អំពី​ខ្លួន​អ្នក​​ដល់​នាង​បន្តិចម្តង​ៗ ដើម្បី​ដាស់​​អារម្មណ៍​​នាងឲ្យ​​តាម​ដាន​ចង់​ដឹង​ចង់​ឃើញ​បន្ត​ទៀត កុំ​ឲ្យ​នាង​ដឹង​ភ្លាម​ៗ​​ថាលោក​​មាន​គោល​ដៅ​យ៉ាង​ណា តែ​ត្រូវ​សាង​ភាព​ទាក់​ទាញ​ចិត្ត​​និង​ចង​ចិត្ត​នាង​ទុក នោះ​នាង​នឹង​ដើរ​មក​រក​លោក​ដោយ​ខ្លួន​ឯង។

៣.ជា​ភាគី​ដែល​នៅ​ស្ងៀមៗ៖ មិន​មែន​ជា​ភាគី​ដែល​ដេញ​តាម​ប្រមាញ់​រហូត​នោះ​ទេ
សូម​កុំ​ប្រញាប់​កម្រើក​មុន​ឲ្យ​សោះ ព្រោះ​កង់​ប្រវត្តិសាស្ត្រ​​បាន​ផ្លាស់​ប្តូរ​ទៅ​ហើយ។ ការ​ដែល​លោក​តាមចែ​ចង់​នារី​ម្នាក់​​ប្រកិត​ៗ​ពេក​ អាច​បង្ក​សេចក្តី​រំខាន ​ដល់​នាង​បាន​យ៉ាង​ងាយ។ ដូច្នេះ​ចូរ​នៅ​ស្ងៀម​ៗ​ ហើយ​ព្យាយាម​សង្កេត​ថា នាង​ចាប់​អារម្មណ៍​នឹង​លោក​ឬ​ទេ​? ឬ​ក៏​លោក​ចាប់​អារម្មណ៍​នឹង​នាង​ពិត​ប្រាកដ​ឬ​នៅ? បើ​ពិត​មែន​ក៏​ចាប់​ផ្តើម​​បើក​ចំហ​ឲ្យ​នាង​ដឹងបន្តិច​ម្តង​ៗ តែ​កុំ​យឺត​យូរ​ពេក​​ប្រយ័ត្ន​នាង​ឃ្លាត​ឆ្ងាយ​​ពី​គន្លង​គោចររបស់​អ្នក​​​មុន​បាត់​ទៅ។

៤.ងា​ក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​ឯង​ខ្លះ៖ បន្ថែម​មន្ត​ស្នេហ៍​ឲ្យ​ខ្លួន​ឯង​ ដោយ​ក្លិន​ខ្លួន
​ក្រអូប​ប្រហើរ​ សម្បុរ​ស្បែក​ស្រស់​ថ្លា​គួរ​គយ​គន់ កុំ​ឲ្យ​ខ្លួន​ប្រាណ​អាប់​អួរ​ឲ្យ​សោះ ព្រោះ​នារី​សម័យ​នេះ​ក៏​ត្រូវ​ការ​បុរស​ដែល​មាន​ស្បែក​កាយ​ស្អាត​ដូច​គ្នា។ សម្រាប់​ស្បែក​គគ្រាត​គគ្រើម​ ទទួល​ស្គាល់​ថា​ក៏​​មាន​នារី​មួយ​ចំនួន​ចូល​ចិត្ត​ដែរ​ តែ​ភាគ​ច្រើន​​បើ​ជា​​បុរស​ដែល​មាន​​ស្បែក​ស្អាត នឹង​មាន​ភាព​ងាយ​​ស្រួល​ក្នុង​​ការ​ទាក់​​ភ្នែកត្រូវ​ចិត្ត​​គណៈ​កម្មការ​​នារី​ច្រើន​ជាង។ រឿង​សំខាន់​មួយ​ទៀត​នោះ​គឺ​ខ្យល់​ដង្ហើម​​និង​​ក្លិន​មាត់​​ត្រូវ​តែ​ស្រស់​ថ្លា តែ​ង​ខ្លួន​ឲ្យ​បាន​ស្អាត​បាត​គួរ​គយ​គន់ ឯការ​តែង​ខ្លួ​ន​បែប​ហ៊ីពី​នោះ​គួរ​​តែ​ហួស​សម័យ​​ហើយ គួរ​តែ​ផ្លាស់​មក​តែង​ខ្លួន​បែប​សុភាព​រាប​សា ​គួរ​ឲ្យ​ចង់​ទាក់​​ទងរាប់​អាន នោះ​ពិន្ទុ​អាច​នឹង​ត្រូវ​ធ្លាក់​មក​លើ​អ្នក​​បាន​យ៉ាង​ងាយ។៥.មាន​អារម្មណ៍​កំប្លែង៖ នារី​ភាគ​តិច​ណាស់​ដែល​ចូលចិត្ត​បុរស​ដែល​មានអារម្មណ៍​
តាន​តឹង​​តប់​ប្រមល់​គ្រប់​ពេលវេលា កាន់​តែ​តាន​តឹ​ង​កាន់​តែ​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់។ នារី​​ចូល​ចិត្ត​បុរស​ដែល​មាន​អារម្មណ៍​​​កំប្លែង ព្រោះ​នឹង​ធ្វើ​ឲ្យ​​ជីវិត​នាង​​​រីក​រាយ​ គ្មាន​ទុក្ខ​កង្វល់។ ចូរ​ញញឹម​ដាក់​នាង​បើ​លោក​ជា​មនុស្ស​ដែល​ពូកែ​ញញឹម ឫក​ពា​សុភាព​ ស្គាល់​កាលៈទេសៈ មិន​ថា​តែ​យក​ឈ្នះ​ចិត្ត​នាង​បាន​នោះ​ទេ ​តែ​ឈ្នះ​ទាំង​​មនុស្ស​ក្នុង​គ្រួសារ​នាង​បាន​យ៉ាង​ងាយ​ទៀត​​ផង។ រឿង​នេះ​គេ​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​យ៉ាង​ប្រាកដ​ប្រជារួច​មក​ហើយ​​ថា មាន៩នាក់​ក្នុង​ចំណោម​នារី​១០នាក់​ គិត​ដល់​​ភាព​សំខាន់​របស់​អារម្មណ៍​កំប្លែង​របស់​បុរស​ជា​រឿង​ដំបូង​។ដូច្នោះ​សូម​ទុក​ភាព​ស្រស់​សង្ហា​មួយ​ឡែក​សិន​​ ហើយ​យក​ភាព​កំប្លុក​កំប្លែង​មក​​បន្ថែម​បរិយាកាស​ល្អៗ ដល់​មនុស្ស​ដែល​លោក​​គិត​ថា​ចង់​បាន​ជាសង្សារ។

៦.គិត​​ឲ្យ​បាន​ច្បាស់និង​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន៖ កុំ​ប្រញាប់​គិត​ថា​នាង
គឺ​ជា​​​នារី​ដែល​​លោក​ត្រូវ​ជ្រើស​រើស​យក​មក​​ធ្វើ​ជា​សង្សារ​ឲ្យ​សោះ បើ​​គ្រាន់​តែ​បាន​ចេញ​ដើរ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​គ្នា​​មិន​បាន​ប៉ុន្មាន​លើក​ផងនោះ​ ព្រោះ​វា​​អាច​ជា​ការ​រវើរវាយ​របស់​លោក​ទៅ​មួយ​គ្រា​ប៉ុណ្ណោះ។ ពេល​កំពុង​រវើ​រវាយ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ភ្នែក​លោក​ស្រវាំង​មើល​អ្វី​ក៏​ឃើញ​ល្អ​ទាំង​អស់​ ហើយ​គិត​ថា​នាង​ពិត​ជា​មនុស្ស​​ក្នុង​ដួង​ចិត្ត​លោក​ប្រាកដណាស់។ សុំ​បញ្ជាក់​ម្តង​ទៀត​ថា ត្រូវ​ប្រើ​ពេល​វេលា​បន្តិច ​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​សិន​ថា នារី​ម្នាក់​នេះ� ជា​នារី​ដែល​លោក​ស្រលាញ់​បំផុត​ហើយ​ឬ? នារី​ម្នាក់​នេះ� ជា​​អ្នក​​​ដែល​នឹង​ក្លាយ​ជាគូ​ជីវិត​របស់​លោក​មែន​ឬទេ? ហើយ​នារី​ម្នាក់​នេះ� ពិត​ជា​អ្នក​ដែល​នឹង​ត្រូវ​មក​ក្លាយ​ជាម្តាយ​របស់​កូន​លោក​មែន​ឬទេ?​ ប្រើ​ពេល​វេលា​ក្នុង​ការ​សម្រេចចិត្ត​ឲ្យ​បាន​យូរ​បន្តិច​​ មិន​ត្រូវ​​ចិត្ត​ក្តៅ​ប្រញាប់​ប្រញាល់​ជ្រុល​ពេក​នោះ​ទេ៕(ដកស្រង់ពី សុបិន wordpress)