Tuesday, August 23, 2011

ស្រា



ស្រាជាទឹក ធ្វើអោយស្រវឹង          ស្រានាំអោយខឹង ពេលផឹកច្រើន
ស្រានាំអោយយើងមិនចម្រើន      ស្រាតែងបង្កើនតែជម្លោះ
ស្រានាំអោយយើងបាត់ស្មារតី      ស្រានាំអប្រិយដល់កេរ៍យស
ស្រានាំអោយយើងខូចកេរ៍ឈ្មោះ  ស្រាផឹកច្រើនហួសអស់តម្លៃ
ស្រានាំហឹង្សាក្នុងគ្រួសារ      ស្រានាំបញ្ហាស្ទើរាល់ថ្ងៃ
ស្រានាំបញ្ហាស្ទើរាល់ថ្ងៃ       ស្រាអាចអោយយើងពាក់ក្នោះដៃរ
ស្រាអាចប្រល័យ មនុស្សលោកបាន      ស្រានាំអោយមាននូវបញ្ហា
ស្រានាំសោកការដល់ខ្លួនប្រាណ  ស្រានាំអោយយើងសែនសាមាន្យ
ស្រានាំក្លាហានខុសបែបបទ         ស្រានាំអោយយើងខូចសុខភាព
ស្រាអាចបន្ទាបយើងប្រាកដ         ស្រាធ្វើអោយយើងខ្វំអំណត់
ស្រានាំអោយព្រាត់ក្រុមគ្រួសារ     ស្រានាំអោយយើងគិតផ្ដេសផ្ដាស
ស្រាអាចប្ដូរផ្លាស់នូវវាចា              ស្រានាំអោយយើងខ្វះករណា
ស្រានាំតណ្ហាដាក់ក្នុងខ្លួន             ស្រានាំអោយមនុស្សឈ្លោះប្រកែក
ស្រាជាចំនែកមួយចំនួន               ស្រានាំសង្គមមិនមាំមួន
ស្រាផឹកផ្ទួនៗពិតអន្ថរាយ             ស្រាថោកស្រាថ្លៃដូចតែគ្នា
ស្រាមិនធានាដល់រូបកាយ           ស្រានាំស្រីខូច ខាតរូបកាយ
ស្រានាំសប្បាយក្លាយជាគ្រោះ      ស្រានាំអោយប្រុសរំលោភស្រី
ស្រាច្រើនករណីមិនរំលោះ           ស្រាអាចជាហេតុតែខាងឈ្លោះ
ស្រាជាមេគ្រោះហេតុទាំងឡាយ   ស្រានាំគ្រោះថ្នាក់ពេលបើកបរ
ស្រាជាឃាតករចាប់មិនបាន         ស្រាគឺជាចោរមិននឹកស្មាន
ស្រាតែងរំខានភាពស្ងប់ស្ងាត់

No comments:

Post a Comment