Sunday, January 16, 2011

ការប្រកបរបររកស៊ីស្រុកខ្ញុំ

ការប្រកបរបររកស៊ីស្រុកខ្ញុំ

ពេលវេលានេះគឺជាពេលដែលខ្ញុំមានអារម្មណ៍ស្រស់ថ្លានឹងជាពេលដែលខ្ញុំនឹកគិតដល់គ្រូសារ បងប្អូនរបស់ខ្ញុំនឹកផ្ទះនិងនឹកដល់ស្រុករបស់ខ្ញុំគឺនឹកគិតដល់អ្នកស្រុកភូមិនៅទីនោះហើយក៏គិតពីជីវភាព ប្រចាំថ្ងៃរបស់អ្នកនៅស្រុកខ្ញុំហ្នឹងមានអារម្មណ៍ចាប់កាន់ប៉ិចសរសេរនូវអ្វីដែលខ្ញុំបានគិត។សរសេរចេញ ពីអារម្មណ៍នូវពាក្យពេជ្យដែលហាក់ដូចជាផុសចេញពីគំនិតដែលខ្ញុំចង់បរិយាយនូវអ្វីដែលខ្ញុំបានដឹងឮនិង បានជួបប្រទះទាក់ទងទៅនឹងជីវភាពការប្រកបរបរចិញ្ចឹមជីវិតអ្នកនៅទីនោះ។ប៉ុន្តែមុននឹងចាប់ផ្តើមខ្ញុំសូម បង្ហាញអំពីស្រុករបស់ខ្ញុំគឺស្រុកសំរោងដែលឥឡូវប្រែក្លាយទៅជាក្រុងសំរោងវិញ។ក្រុងសំរោងគឺជាក្រុង តែមួយរបស់ខេត្តឧត្តរមានជ័យដែលមានផ្ទៃដីសរុប.៤២៥គីឡូម៉ែតមានប្រជាពលរដ្ឋចំនួន១០.២៩៣ គ្រួសារស្មើនឹង៥១.៣៨២នាក់ក្នុងនោះមានស្រីចំនួន២៤.៧៨៣នាក់ក្រុងសំរោងមានសង្កាត់ចំនួនគឺ សង្កាត់បុស្បូវ,បន្សាយរាក់,សំរោង,កូនក្រៀលនិងសង្កាត់អូស្មាច់ដែលមានភូមិទទួលស្គាល់ពីក្រសួង មហាផ្ទៃចំនួន៤៧ភូមិនិងភូមិមិនទាន់មានប្រកាសចំនួន២៤ភូមិ។ខ្ញុំរស់នៅខេត្តឧត្តរមានជ័យក្រុងសំរោង សង្កាត់សំរោងភូមិសំរោងគិតៗទៅខ្ញុំក៏ជាអ្នកក្រុងដែរតើ!បើតាមស្តាប់ទៅហាក់ដូចជាតំបន់ហ្នឹងមានការ រីកចំរើនណាស់តែតាមពិតទៅមានឯណាខ្ញុំគិតថាប្រជាជនពុំទាន់មានជីវភាពធូធារនៅឡើយទេគឺនៅមាន ភាពខ្សត់ខ្សោយនៅឡើយទេ។ប្រជាពលរដ្ឋនៅទីនោះភាគច្រើនប្រកបរបរកសិកម្ម។ដែលប្រជាជនមួយ ចំនួនមានដីស្រែច្រើនគួសមតែទោះជាយ៉ាងនេះក៏ដោយក៏ប្រជាជនពុំសូវទទួលបានទិន្នផលច្រើនដែរ ព្រោះការធ្វើស្រែគឺពឹងផ្អែកទៅលើទឹកភ្លៀងដែលគេហៅថាធ្វើស្រែប្រវាស់មេឃនោះឯងគឺធ្វើតែរដូវវស្សា ព្រោះគ្មានប្រឡាយទឹកសំរាប់ផ្គត់ផ្គង់គ្មានទំនប់ទប់ទឹកគ្មានអាងទប់ទឹកនោះទេ។និយាយរឿងដីនឹកឃើញ កាលបួនប្រាំឆ្នាំមុនដែលដីឡើងថ្លៃធ្វើអោយអ្នកមានដីសប្បាយរីករាយលក់ដីបានប្រាក់កាសច្រើនគួសម សំរាប់ប្រកបរបរកស៊ីទិញសំភារះឧបករណ៏ប្រើប្រាស់។ចំនែកអ្នកលក់ដូរក៏លក់ដាច់ខ្លាំងណាស់ដែរព្រោះ ប្រជាជនសំបូរប្រាក់កាសសំរាប់ចាយវាយ។ហើយក៏មានមនុស្សម្នារមួយចំនួនមានលុយច្រើនសំរុកទិញដី សំរាប់ទុកលក់បានចំនេញនៅថ្ងៃខាងមុខអ្នកខ្លះចងការធនាគាយកលុយមករកស៊ីដី(សូមកុំច្រឡំមិនមែន ជាសត្វជន្លេនទេ)ខ្លះហៅថារកស៊ីគក់ជេដីដើម្បីចំនេញកម្រៃជើងសារ។ខ្លះគេសមប្រកបតែមួយចំនួនធំ តាមខ្ញុំដឹងមានអញ្ជឹងឯណាគឺពេលដែលទិញដីបានមិនទាន់ទាំងបានលក់ផងស្រាប់តែដីលក់លែងចេញធ្វើ អោយអស់លុយខ្លះចងការគេអត់ទាំងលុយបង់ការប្រាក់ក៏មានដែរ(តើទាំងអស់នេះបណ្ដាលមកពីអ្វី?)។ ត្រឡប់មកអ្នកលក់ដូរវិញឥឡូវនេះក៏លក់មិនសូវដាច់ដូចកាលមុនក៏ពីព្រោះតែប្រជាជននៅទីនោះរកចំនូល បានតិចតួចនិងស្រែស្រូវមិនសូវកើតផងនោះ។មួយចំនួនប្រកបរបកសិកម្មកាប់គាស់ដាំដំនាំបន្លែបន្លុកផ្លែ ឈើហូបផ្លែចិញ្ចឹមសត្វឃើញថារបរនេះគឺបានចំនូលគួសមតែលក្ខណះខ្នាតតូចពុំផ្ដល់តំរូវការប្រចាំថ្ងៃបាន គ្រប់គ្រាន់។ដូច្នោះហើយមួយចំនួនធំត្រូវនាំចូលពីប្រទេសថៃតាមច្រកអូស្មាច់និងច្រកផ្សេងទៀតដូចជានំចំ ណីឧបករណ៏ប្រើប្រាស់បន្លែផ្លែឈើសាច់សត្វត្រី…..។ហើយក៏មានប្រជាជនមួយចំនួនទៀតពេញកំលាំងធ្វើ ការបែជាធ្វើការចំណាកស្រុកទៅរកការងារឆ្លងដែនដែលប្រឈមនឹងគ្រោះថ្នាក់។តែក៏នៅមានមួយចំនួនតូច នៅខាងភូមិឈូកខ្នារមានប្រកបរបរត្បាញក្រម៉ាចិញ្ចឹមនាងដើម្បីយកសរសៃសូត្រសំរាប់ត្បាញហូលផាមួង ក្រមាតែសូមបញ្ជាក់ថាមានតិចតួចតែប៉ុន្នោះ។មួយចំនួនទៀតនោះជាអ្នកធ្វើការមន្រ្តីរាជការតាមស្ថាប័នរដ្ឋ ហើយក៏មានអង្គការមួយចំនួនតូចហើយអ្នកធ្វើការតាមស្ថាប័នទាំងនោះភាគច្រើនជាអ្នកមកពីខេត្តផ្សេងៗពុំ សូវមានអ្នកក្នុងស្រុកផ្ទាល់នោះទេ។ទាំងនេះគឺជាមុខរបរដែលខ្ញុំរៀបរាប់ហើយនូវមានរបរច្រើនទៀតដែលខ្ញុំ មិនបានលើកមកនិយាយអស់ហើយការងារទាំងនោះមានទាំងការងារសុចរិតនិងទុចរិត។តែខ្ញុំសូមលើកយក មកបង្ហាញបន្តិចទៀតទៅលើមុខរបរទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើ។មានអ្នកខ្លះមានរោងម៉ាស៊ីនកិន ស្រូវម៉ាស៊ីនផលិតទឹកកកឡឥដ្ឋរោងម៉ាស៊ីនអាឈើដែលពួកគាត់គឺធូធារ។អ្នកខ្លះរកអុសរកឈើមកដុតធ្វើ ធ្យូងសំរាប់លក់។ហើយក៏មានផងដែរដោយជីវភាពលំបាករករបរបរបាញ់សត្វកាប់ឈើទោះដឹងថាខុសច្បាប់ រកឈើក្រាក់សំរាប់សង់របងរឺសរសរក្រាក់។តែឈ្មួញមួយចំនួនជួញដូររកស៊ីឈើខ្នាតធំកាប់បំផ្លាញគិតតែ ផលប្រយោជន៏របស់ខ្លួនហើយជនទាំងនេះរាជរដ្ឋាភិបាលត្រូវតែលុបបំបាត់អស់។អាស្រ័យដូចបានសរសេរ ខាងលើធ្វើអោយខ្ញុំយល់ថាប្រជាជននៅទីនោះពុំទាន់មានជីវភាពធូធារនូវឡើយហើយមុខរបរទាំងអស់នេះ ទាំងសុចរិតនិងទុច្ចរិតក៏មិនមែនមានតែស្រុកខ្ញុំនោះដែរ៕

No comments:

Post a Comment