ស្រាជាទឹក ធ្វើអោយស្រវឹង ស្រានាំអោយខឹង ពេលផឹកច្រើន
ស្រានាំអោយយើងមិនចម្រើន ស្រាតែងបង្កើនតែជម្លោះ
ស្រានាំអោយយើងបាត់ស្មារតី ស្រានាំអប្រិយដល់កេរ៍យស
ស្រានាំអោយយើងខូចកេរ៍ឈ្មោះ ស្រាផឹកច្រើនហួសអស់តម្លៃ
ស្រានាំហឹង្សាក្នុងគ្រួសារ ស្រានាំបញ្ហាស្ទើរាល់ថ្ងៃ
ស្រានាំបញ្ហាស្ទើរាល់ថ្ងៃ ស្រាអាចអោយយើងពាក់ក្នោះដៃរ
ស្រាអាចប្រល័យ មនុស្សលោកបាន ស្រានាំអោយមាននូវបញ្ហា
ស្រានាំសោកការដល់ខ្លួនប្រាណ ស្រានាំអោយយើងសែនសាមាន្យ
ស្រានាំក្លាហានខុសបែបបទ ស្រានាំអោយយើងខូចសុខភាព
ស្រាអាចបន្ទាបយើងប្រាកដ ស្រាធ្វើអោយយើងខ្វំអំណត់
ស្រានាំអោយព្រាត់ក្រុមគ្រួសារ ស្រានាំអោយយើងគិតផ្ដេសផ្ដាស
ស្រាអាចប្ដូរផ្លាស់នូវវាចា ស្រានាំអោយយើងខ្វះករណា
ស្រានាំតណ្ហាដាក់ក្នុងខ្លួន ស្រានាំអោយមនុស្សឈ្លោះប្រកែក
ស្រាជាចំនែកមួយចំនួន ស្រានាំសង្គមមិនមាំមួន
ស្រាផឹកផ្ទួនៗពិតអន្ថរាយ ស្រាថោកស្រាថ្លៃដូចតែគ្នា
ស្រាមិនធានាដល់រូបកាយ ស្រានាំស្រីខូច ខាតរូបកាយ
ស្រានាំសប្បាយក្លាយជាគ្រោះ ស្រានាំអោយប្រុសរំលោភស្រី
ស្រាច្រើនករណីមិនរំលោះ ស្រាអាចជាហេតុតែខាងឈ្លោះ
ស្រាជាមេគ្រោះហេតុទាំងឡាយ ស្រានាំគ្រោះថ្នាក់ពេលបើកបរ
ស្រាជាឃាតករចាប់មិនបាន ស្រាគឺជាចោរមិននឹកស្មាន
ស្រាតែងរំខានភាពស្ងប់ស្ងាត់
ស្រាតែងរំខានភាពស្ងប់ស្ងាត់
No comments:
Post a Comment