ស្ត្រីម្នាក់ដើរចូលឱសថស្ថានរងមួយកន្លែង សួរទិញថ្នាំដេកលក់ប្រភេទខ្លាំងបំផុត ។
ឮសួររកប្រភេទខ្លាំងបំផុត បុរសលក់ថ្នាំសួរ ៖
-អ្នកស្រីទិញថ្នាំនេះធ្វើអ្វី?
-ខ្ញុំប្រើប្រាស់វាសម្លាប់ប្តីខ្ញុំ ។
-មិនបានទេ ។ ខ្ញុំមិនអាចលក់ជូនអ្នកស្រីដើម្បីសម្លាប់មនុស្សទេ ។
-ប៉ុន្តែខ្ញុំមានសំបុត្រថ្នាំត្រឹមត្រូវ ។
-ឯណាសំបុត្រថ្នាំ?
ស្ត្រីអតិថិជនលូកកាបូបយករូបថតមួយសន្លឹកហុចឱ្យអ្នកលក់ថ្នាំ គឺរូបថតប្រុសម្នាក់ ស្រីម្នាក់កំពុងឱបថើបគ្នាយ៉ាងសប្បាយ ដែលប្រុសក្នុងរូបថតគឺប្តីរបស់ស្ត្រីអតិថិជន ចំណែកស្រីគឺប្រពន្ធរបស់អ្នកលក់ថ្នាំ។ ឃើញរូបថតភ្លាមបុរសលក់ថ្នាំផ្លាស់ទឹកមុខ ម្នីម្នាងាកមកនិយាយ ៖
-សុំទោស! អម្បាញ់មិញខ្ញុំមិនដឹងអ្នកស្រីមានសំបុត្រថ្នាំត្រឹមត្រូវ, នេះថ្នាំខ្លាំងបំផុត សំរាប់អ្នកស្រីយកទៅប្រើតាមតំរូវការ… បើអត់ប្រសិទ្ធិភាពអ្នកស្រីអាចមកយកថែមពេលណាក៏បាន…
No comments:
Post a Comment