ភ្នំគូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុង និងប្រហែល ២៥គីឡូម៉ែត្រពីសៀមរាបប្រាសាទបន្ទាយស្រី។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។
ដកស្រង់ពី http://km.wikipedia.org/wiki/%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%82%E1%9E%BC%E1%9E%9B%E1%9F%81%E1%9E%93
No comments:
Post a Comment